ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណដល់ទេសចរអន្តរជាតិ ដែលបានបោះឆ្នោតជូនប្រាសាទអង្គរវត្តរបស់ខ្មែរ ជាប់ចំណាត់ថ្នាក់លេខ១
FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តាមរយៈបណ្តាញព័ត៌មាន Fresh News សូមអបអរសាទរ និងថ្លែងអំណរគុណដល់ទេសចរ អន្តរជាតិ ដែលបានបោះឆ្នោតតាមរយៈគេហទំព័រដ៏ធំ បំផុតលើពិភពលោក Trip Adviser ជូនប្រាសាទអង្គររបស់ខ្មែរ ជាសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុត ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក សំរាប់ឆ្នាំ២០១៧។ កាលពីពេលថ្មីៗនេះ គេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ (TripAdvisor) ដ៏ល្បីល្បាញ និងធំជាងគេរបស់ពិភពលោក បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ខ្មែរ ជាសំណង់ដ៏មានសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ (Best Landmark in the World) ក្រោយពីមានការចូលរួមបោះឆ្នោតគាំទ្រ ពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។ នេះជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រ ដ៏ល្បីល្បាញផ្សេងៗគ្នា។ ជាក់ស្តែងកាលពីឆ្នាំ២០១៤ អង្គរវត្តបានជាប់ចំណាត់ថ្នាក់ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តលេខមួយ លើពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគេហទំព័រ ArchaeoMadness ដែលជាគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់ លើពិភពលោកមកប្រៀបធៀបគ្នា។ នៅឆ្នាំ២០១៥ សៀមរាប-អង្គរ…