ប្រជាពលរដ្ឋស្រុកបរសេដ្ឋជិត៤ពាន់នាក់ ថ្លែងអំណរគុណលោក ហ៊ុន ម៉ានី ដែលចាត់ក្រុមគ្រូពេទ្យ ចុះព្យាបាលជំងឺជូនពួកគាត់ដល់គេហដ្ឋាន
FN ៖ ប្រជាពលរដ្ឋជិត៤ពាន់នាក់ រស់នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២១៦នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅថ្ងៃទី២៦ ខែមីនាម្សិលមិញ បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន៤៥២៥នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៥៧៣នាក់ ជំងឺ ស្ត្រី៥១១នាក់ ជំងឺផ្លូវដង្ហើម៣១៥នាក់ ជំងឺផ្លូវចិត្ត៣១២នាក់ ជំងឺឬសដូងបាត២៩២នាក់ ជំងឺទឹកនោមផ្អែម៤១២នាក់ ជំងឺមាត់ធ្មេញ២៧៧នាក់ ជំងឺភ្នែកចំនួន២៧៩នាក់ និងជំងឺទូទៅ ៥៤៨នាក់។ លោក ផែត ផុន ប្រជាពលរដ្ឋដែលរស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ…