គ.ជ.ប បដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ១៤បណ្ដឹង ចុះអង្កេត១បណ្ដឹង និងធ្វើលិខិតជូនដំណឹង១បណ្ដឹង ដោយសារប្ដឹងខុសនីតិវិធី
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចចារបដិសេធបណ្ដឹងចំនួន១៤បណ្ដឹង, ចុះអង្កេតស្រាវជ្រាវចំនួន១បណ្ដឹង និងធ្វើលិខិតជូនដំណឹងទៅម្ចាស់បណ្ដឹងវិញចំនួន១បណ្ដឹង ដោយសារបណ្ដឹងខ្លះមិនគ្រប់ធាតុផ្សំ ខ្លះទៀតប្ដឹងផ្លោះមកដល់ គ.ជ.ប តែម្ដង ដែលបណ្ដឹងទាំងនោះ គឺប្ដឹងដោយគណបក្សសង្គ្រោះជាតិ មកពីខេត្តចំនួន៩ ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់បន្ថែមដល់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា បណ្ដឹងចំនួន១៤ ដែល គ.ជ.ប បានចារបដិសេធមិនទទួលដោះស្រាយនោះ ដោយសារម្ចាស់បណ្ដឹងបានប្ដឹងផ្លោះមក គ.ជ.ប មុនប្ដឹងនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ក្នុងនោះរួមមាន៖ ខេត្តកណ្ដាល២បណ្ដឹង ជាបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ មាននៅខេត្តកោះកុង ៣បណ្ដឹង, ខេត្តព្រៃវែង ១បណ្ដឹង, ខេត្តស្ទឹងត្រែង ៤បណ្ដឹង, ខេត្តបាត់ដំបង ២បណ្ដឹង, ខេត្តប៉ៃលិន ១បណ្ដឹង និងខេត្តព្រះវិហារ ១បណ្ដឹង។ ចំណែកបណ្ដឹងចំនួន១…