គ.ជ.ប រៀបចំកម្មវិធីតុមូលលើកដំបូង ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីតុមូលជាលើកដំបូង ស្តីអំពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នេះបើយោងតាមលោក ឌីម សុវណ្ណារុំ អ្នកសម្របសម្រួលកម្មវិធី ថ្លែងមកកាន់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។ លោក ឌឹម សុវណ្ណារុំ អ្នកនំពាក្យ គជប បានថ្លែងថា ប្រធានបទដែលបានដាក់ពិភាក្សាក្នុងកម្មវិធីនេះគឺ វិធានការដើម្បីពង្រីងការដឹកនាំគ្រប់គ្រងប្រទេស ក្នុងនោះមានប្រធានបទតូចៗចំនួន៣ រួមមាន៖ ទី១៖ ការដឹកនាំប្រទេសដើម្បីឲ្យទៅជានីតិរដ្ឋ ទី២៖ ការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ទី៣៖ លើកកម្ពស់ការអនុវត្តសេវាសាធារណៈ ការទប់ស្កាត់ និងការលុបបំបាត់អំពើពុករលួយ។ លោក ឌឹម សុវណ្ណារុំ បន្តថា ការឃោសនានឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ កម្មវិធីនេះមានគណបក្សនយោបាយចូលរួមចំនួន៤គឺ៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ឌឹម សុវណ្ណារុំ បានបន្ថែមថា កម្មវិធីតុមូលទី១នេះបានបញ្ចប់ហើយ គ.ជ.ប នៅមានកម្មវិធីតុមូលចំនួន៣ទៀត ដែលនឹងរៀបចំបន្តមានដូចជា គោលការណ៍ការពារជាតិ និងការពារសន្តិសុខសុវត្ថិភាពសង្គម,…