គ.ជ.ប ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការឃុំ-សង្កាត់ជាង៨ពាន់រូប ជាមន្ដ្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើកាងារការបោះឆ្នោត
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសជ្រើសរើសសមាសភាព គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៨,៣៣៨ រូប ជាមន្ដ្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារបោះឆ្នោត នៅតាមគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត។ តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា សមាសភាពគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ដែល គ.ជ.ប ជ្រើសរើស សម្រាប់មុខតំណែងដូចខាងក្រោម៖ ១៖ ប្រធាន ទទួលបន្ទុកដឹកនាំការងាររួម និងការងារហិរញ្ញវត្ថុ ចំនួន១រូប ២៖ អនុប្រធាន ជួយធ្វើការប្រធាន និងទទួលបន្ទុកផ្នែកប្រតិបត្តិការ ចំនួន១រូប ៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល និងលេខាធិការ ចំនួន១រូប ៤៖ សមាជិកទទួលបន្ទុក ផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងការងារសន្ដិសុខបោះឆ្នោត ចំនួន១រូប ឫ៣រូប ៥៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងការងារសន្ដិសុខបោះឆ្នោត ចំនួន១រូប។ គ.ជ.ប…