នាយករដ្ឋមន្រ្ដីកម្ពុជា ស្វាគមន៍ក្រុមហ៊ុនចិន ដែលគ្រោងមកវិនិយោគនៅកម្ពុជា
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុនចិនទាំងឡាយ ដែលមានបំណងមកវិនិយោគនៅកម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។ ការប្រកាសគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបជាមួយក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៨ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចំពោះក្រុមហ៊ុនទាំងចាស់ទាំងថ្មីដែលមានបំណងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តលើកទឹកចិត្ត ដល់ក្រុមហ៊ុនទាំងអស់ ក្នុងការវិនិយោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ»។ សូមជម្រាបថា ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗទាំង៨របស់ចិន ដែលទទួលបានការអនុញ្ញាតឲ្យជួបសម្តេចតេជោនោះរួមមាន៖ ក្រុមហ៊ុន Xiaomi Corporation, Zhejiang Geely Holding Grou, CHINT Group Co., Ltd, Dongming Petrochemical Group, Futong Group Co., Ltd, Hollry Group, ENN Group Holding Limited, និង…