ក្រសួងទេសចរណ៍៖ ៣ថ្ងៃភ្ជុំបិណ្ឌភ្ញៀវទេសចរជាង១.២លាននាក់ បានចេញទៅកម្សាន្តតាមតំបន់ទេសចរណ៍នានា ទូទាំងប្រទេស
FN ៖ របាយការណ៍ក្រសួងទេសចរណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា រយៈពេល៣ថ្ងៃនៃការ ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ (៨-១០ តុលា) អ្នកទេសចរជាង ១.២លាននាក់ បានចេញទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស។ ចំនួននេះ មានការកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានេះនៅក្នុងឆ្នាំ២០១៧។ របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរជាតិ មានចំនួន ១,២១៣,៦៨៧នាក់ កើនឡើង ២០.២៩ភាគរយ។ ភ្ញៀវអន្តរជាតិ មានចំនួន ៤៨,០០៤នាក់ កើនឡើង ២៣.៩៣ភាគរយ។ យោងតាមរបាយការណ៍ដដែលបង្ហាញថា ខេត្តសៀមរាបតំបន់ទេសចរណ៍ប្រាង្គប្រាសាទនៅតែជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេដដែល នៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ ដោយទទួលបានភ្ញៀវទេសចរសរុប ២៥២,៤២២នាក់ កើនឡើង ៤៧.០៥ភាគរយ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៣០,០០០នាក់ កើនឡើង ៥៣.៣៣ភាគរយ, ភ្ញៀវអន្តរជាតិមានចំនួន ២២,៤២២នាក់ កើនឡើង ៣.៥៨ភាគរយ។ របាយការណ៍ក៏បានបង្ហាញថា ស្ថិតិនៃភ្ញៀវទេសចរទៅកាន់ខេត្តតំបន់ឆ្នេរមានការធ្លាក់ចុះ ដោយសារតែស្ថានភាពផ្លូវមិនសូវអំណោយផល (រងការខូចខាតខ្លាំងដោយសារ ជំនន់ទឹកភ្លៀង) និងមួយវិញទៀតក្នុងរយៈពេលបីថ្ងៃនេះ មានភ្លៀងធ្លាក់នៅតំបន់មួយចំនួន។ ប៉ុន្តែភ្ញៀវទៅលេងខេត្តកំពតកើនឡើងខ្លាំង…