ទេសរដ្ឋមន្ដ្រី គន់ គីម៖ កម្លាំងសង្គ្រោះបញ្ចេញទូកជាង៧០គ្រឿង ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅរតនគិរី ទៅទួលសុវត្ថិភាព
FN ៖ ថ្លែងចេញពីខេត្តរតនគិរី ទីដែលកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ធ្វើឲ្យលិចភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកលំផាត់ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសង្គ្រោះបានបញ្ចេញទូកជាង៧០គ្រឿង ជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅរកទីទួលសុវត្ថិភាព។ ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «ឥលូវនេះទូកប្រមាណជា៧០គ្រឿង បានពង្រាយទៅតាមមូលដ្ឋានភូមិ និងឃុំ ដើម្បីធ្វើមិចជួយសង្គ្រោះជម្លៀសបងប្អូនប្រជាពលរដ្ឋមកទួលសុវត្ថិភាព»។ បើតាមការឲ្យដឹងពី លោក គន់ គីម រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅឃុំចំនួន២ នៃស្រុកលំផាត់ ដែលរងផលប៉ះពាល់ផ្ទះសម្បែង ប្រមាណ១,០០០គ្រួសារ ត្រូវបានជម្លៀសបណ្ដើរៗទៅកាន់ទីទួលមានសុវត្ថិភាព។ លោកទេសរដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា នៅតំបន់ខាងលើក៏បង្កលក្ខណៈងាយស្រួលម្យ៉ាងដែរ ដោយហេតុថា ទីទួលមានសុវត្ថិភាពមានច្រើនទីតាំង ដូច្នេះហើយសមត្ថកិច្ចមិនលំបាកក្នុងការស្វែងរកនោះទេ។ ទេសរដ្ឋមន្ដ្រី គន់ គីម ដែលកំពុងស្ថិតនៅតំបន់ប្រឈមខាងលើ បានអះអាងទៀតថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ចទាំងអស់ ចុះពិនិត្យមើលផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដោយផ្ទះខ្លះលិចដល់ដំបូល ហើយខ្លះទៀតលិចត្រឹមពាក់កណ្ដាល ខណៈអ្នកដែលត្រូវជម្លៀស ទៅរកកន្លែងសុវត្ថិភាពនោះ មានកុមារ…