លោក ចម ប្រសិទ្ធ៖ «ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ជាការបោះជំហានដ៏វិជ្ជមាន នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា»
FN ៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប គឺជាការបោះជំហានដ៏វិជ្ជមានមួយ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា។ ក្នុងនោះប្រកាសនីយបត្រតក្កកម្ម ដែលបានការពារកម្មសិទ្ធិបញ្ញា ចំពោះរបកគំឃើញនៃការច្នៃប្រឌិត និងបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដើរតួនាទីចម្បងក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា និងជំរុញវិស័យសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនផងដែរ។ ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ត្រូវបានធ្វើឡើងឱកាស ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាពប្រកាស នីយបត្រតក្កកម្មអឺរ៉ុប រវាងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក François-Régis Hannart, Principal Director for European and International Co- operation, ជាអ្នកតំណាងរបស់ប្រធានស្ថាប័ន ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប, Mr.…