សម្តេចតេជោ ហ៊ុន សែន ស្នើសមាជិក និងដៃគូអភិវឌ្ឍន៍ WTO បន្តជួយកម្ពុជា ដើម្បីសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
FN ៖ នៅចំពោះមុខថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្តាមេដឹកនាំរដ្ឋជាសមាជិក ព្រមទាំងដៃគូអភិវឌ្ឍន៍របស់អង្គការ ពាណិជ្ជកម្មពិភពលោកមួយចំនួនទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍អង្គការ WTO បន្តជួយលើគម្រោងសំខាន់ៗមួយចំនួនទៀត ដើម្បីឱ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ ការទទូចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងតាមរយៈសុន្ទរកថាគន្លឹះថ្លែងក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ «ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ សម្តេចតេជោ ហ៊ុន សែន នៅទីស្នាក់ការងារអង្គការពាណិជ្ជកម្ម ពិភពលោកបានគូសរំលេចនូវអត្ថប្រយោជន៍ជាច្រើនក្នុងនាមជាសមាជិកពាណិជ្ជកម្មពិភពលោកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានខិតខំបំពេញនូវតួរនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និងការរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច, ច្បាប់, បទប្បញ្ញត្តិផ្សេងៗ និងវិធាននានា ដើម្បីឱ្យមានអនុលោមភាព និងសង្គតិភាពទាំងស្រុង ជាមួយបទប្បញ្ញត្តិអន្តរជាតិ ជាពិសេសឱ្យស្របតាមការសន្យារបស់កម្ពុជា ក្រោមក្របខ័ណ្ណនៃអង្គការពាណិជ្ជកម្មពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ជាមួយការខិតខំបំពេញកាតព្វកិច្ចជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តយ៉ាងខាប់ខ្លួន…