FN ៖ យោងតាមតួលេខដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែឧសភា ឆ្នាំ២០២០ មានគម្រោងវិនិយោគថ្មីចំនួន២០គម្រោង ត្រូវបាន CDC អនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគមានជិត៥០០លានដុល្លារអាមេរិក។
គម្រោងវិនិយោគថ្មីៗទាំង២០នោះរួមមាន៖
១៖ ក្រុមហ៊ុន POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។
២៖ ក្រុមហ៊ុន SURE FANCY LEATHER GOODS MANUFACTURER CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។
៣៖ ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២១៦កន្លែង។
៤៖ ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។
៥៖ ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD. គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២៣១.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១កន្លែង។
៦៖ ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៧០កន្លែង។
៧៖ ក្រុមហ៊ុន YONG WANG (CAMBODIA) CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៧០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០៧.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨កន្លែង។
៨៖ ក្រុមហ៊ុន PROSPECT ENERGY (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។
៩៖ ក្រុមហ៊ុន RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD. គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ៥០.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០កន្លែង។
១០៖ ក្រុមហ៊ុន Campico Global Flooring Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេរ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។
១១៖ ក្រុមហ៊ុន JL Cool Refrigeration Technology Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ីឡាំង កេសកាតុងទូរទឹកកក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។
១២៖ ក្រុមហ៊ុន BAYON SMILE HANGER DEVELOPMENT CO., LTD. គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៨២កន្លែង។
១៣៖ ក្រុមហ៊ុន LUCKY UNIQUE ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៤កន្លែង។
១៤៖ ក្រុមហ៊ុន RAINBOW SUNWOOD MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈតុបតែងសម្រាប់រថយន្ត (ស្រោមពូក កម្រាល ក្រណាត់គ្រប់រថយន្ត…។ល។) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៨កន្លែង។
១៥៖ ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។
១៦៖ ក្រុមហ៊ុន KH PAPER MILL CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវបេតុង ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២កន្លែង។
១៧៖ ក្រុមហ៊ុន BOEUNG KET PACKAGING FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៥នាក់។
១៨៖ ក្រុមហ៊ុន MAO XING YUAN (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៤កន្លែង។
១៩៖ ក្រុមហ៊ុន XH SINGHI FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០១កន្លែង។
២០៖ ក្រុមហ៊ុន NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២២កន្លែង៕