ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ
FN ៖ នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ៖ សម្តេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ជនបទកម្ពុជាបាន និង កំពុងប្រែប្រួល និង ផ្លាស់ប្ដូរមុខមាត់ថ្មី ពីមួយ ថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យលើគ្រប់វិស័យ។ សម្តេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងថា អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និង បង្គន់អនាម័យ បានកើនប្រមាណ ៨៥% ដែលបញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាជន នៅតំបន់ជនបទ រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល, លើកកម្ពស់ជីវភាព និង ចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ។…