ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញ​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

(FN​ -​ ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញ​ជួប​សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល​កំពុង​​បម្រើការងារនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធី​សំណេះ​សំណាល​នា​ព្រឹក​ថ្ងៃនេះ ធ្វើឡើងជាការអបអរសាទរខួប​អនុ​ស្សា​វរីយ៍លើកទី១៤០ នៃទិវាពលកម្ម​អន្តរ​ជាតិ ១ ឧសភា ឆ្នាំ២០២៦។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញ​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏ដូចជាអង្គការចៃកា ដែលបានជួយអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធនានា​នៅកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន គឺជាប្រទេសនាំមុខ ដែលបាន​ជួយអភិវឌ្ឍពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពី​ឆ្នាំ១៩៩៦។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុនមិនត្រឹមជួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ…