កម្ពុជាចុះអនុស្សរណៈយោគយល់គ្នាចំនួន២ ជាមួយភាគីចិន ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ពង្រីកការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនៅ១១ខេត្ត
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាចំនួន០២ ជាមួយភាគីចិន ដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ឲ្យកាន់តែប្រសើរឡើងថែមទៀត ដែលរួមមានទាំងការកសាង និងថែមទាំហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យស្រូវអង្ករ ដូចជាការសាងសង់ឡសម្ងួត ឃ្លាំងស្តុកស្រូវជាដើម។ ការអនុស្សរណៈយោគយល់គ្នាទាំង២នេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិន តំណាងដោយធនាគារនីហរ័ណ-អាហរ័ណចិន (the Export-Import Bank of China) ក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation) និងក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចុះអនុស្សរណៈយោគយល់គ្នានេះ បានបញ្ជាក់ថា ការរៀបចំគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ជាផ្នែកមួយនៃការអនុវត្តគោល នយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជនក្នុងវិស័យស្រូវ-អង្ករ ដែលប្រឈមនឹងតម្លៃស្រូវទាប ជាពិសេស នៅក្នុងរដូវប្រមូលផល…