រកឃើញអ្នកចាក់វ៉ាកសាំងប្រឆាំងនឹងកូវីដ-១៩ លេខរៀងទី ១០ លាន
នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ១០ លាន ៨៨ នាក់រួចហើយ គឺស្មើនឹងជាង ១០០% នៃប្រជាពលរដ្ឋ ១០ លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០ លាននាក់ស្មើនឹងជាង ១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ ១៨ ឡើងចំនួនជាង ១០ លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ ១២ ទៅ ១៨ ឆ្នាំបានចំនួន ១.៧៨៨.៨០២ នាក់ដែលស្មើនឹង ៩៧,៨៩% និងកុមារអាយុពី ៦ ដល់ ១២ បានចំនួន ១.៩២០.៥៩៩ នាក់ស្មើនឹង ១០១,២២%។ គិតសរុប យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន ១៣.៧០៩.៤៨៧ នាក់ស្មើនឹង ៨៥.៦៨% នៃប្រជាជនសរុប ១៦ លាននាក់។ កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី ២ សម្រាប់អ្នកដែលបានចាក់ដូសទី ១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ១។ វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី…