ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីដាំដើមដើមឈើនៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹម»
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឫស្សីត្រឹប»។ ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតលើងដោយព្រះរាជក្រិត្យកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ រាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត សុខ ទូច ជាប្រធាន បានដាក់ចេញផែនការដាំដើមឈើនៅទីនេះឲ្យបាន ១លានដើម និងបង្កើតជាកន្លែងស្រាវជ្រាវក្នុងការចិញ្ចឹមគោយកទឹកដោះសម្រាប់ផ្គត់ផ្គង់នៅកម្ពុជាថែមទៀតផ។ ក្រៅពីការដាំដើមឈើ និងចិញ្ចឹមគោយកទឹកដោះហើយនោះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឲ្យមានការចិញ្ចឹមសត្វព្រៃនៅទីនេះថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរទៅថ្ងៃអនាគត។ សម្តេចតេជោ ហ៊ុន សែន រួមនិងសម្បុរសជនជាច្រើនអ្នកទៀត នៅក្នុងពិធីនាព្រឹកមិញនេះ បានសម្រេចឧបត្ថម្ភថវិកាជាង ១៥ម៉ឺនដុល្លារអាមេរិក និងអំពាវនាវឲ្យមានការចូលរួមបន្តបន្ទាប់ទៀត ដើម្បីប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ ទៅតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ សម្រាប់ជាមរតកដល់កូនខ្មែរជំនាន់ក្រោយ។ ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ…