ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១
FN ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយលោកទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់ម្រើការដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។ នៅក្នុងឱកាសសម្ពោធនោះ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត១ម៉ោង ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយណាស់ដែលព្រឹកថ្ងៃនេះ បានសម្ពោធសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញ ជួយសម្រួលការធ្វើដំណើរដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥១ ចូលរួមចំណែកយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចសង្គម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ៥១ គឺជាព្រះរាជតម្រិះដ៏ច្បាស់លាស់មួយរបស់ព្រះអង្គឌួង ក្នុងការតភ្ជាប់ការធ្វើដំណើរទៅកាន់សមុទ្រ។…