រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បញ្ជាឲ្យផ្ទេរសំណុំរឿងស៊ើបអង្កេត បទល្មើសព្រៃឈើយ៉ាងក្តៅគគុក នៅតំបន់អូរហ៊ុច ពីសាលាដំបូងខេត្តមណ្ឌលគិរី មកសាលាដំបូងរាជធានីភ្នំពេញវិញ
FN ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានបញ្ជាឲ្យផ្ទេរសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ពាក់ព័ន្ធការស៊ើបអង្កេតលើបទល្មើសព្រៃឈើយ៉ាងក្តៅគគុក កាលពីពេលកន្លងទៅ ស្ថិតនៅតំបន់អូរហ៊ុច ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ពីសាលាដំបូងខេត្តមណ្ឌលគិរី មកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ។ នេះបើតាមមន្រ្តីសាលាដំបូងខេត្តមណ្ឌលគិរី បានលួចប្រាប់អង្គភាព Fresh News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ មន្រ្តីតុលាការបានបញ្ជាក់ថា «ឥឡូវនេះ សំណុំរឿងមួយនេះ ត្រូវបានក្រសួងយុត្តិធម៌ធ្វើការស្នើឲ្យ លោកប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តមណ្ឌលគិរី ធ្វើការផ្ទេរសមត្ថកិច្ចសំណុំរឿងព្រហ្មទណ្ឌខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីចាត់ការបន្តជាសមត្ថ កិច្ចដោយអនុវត្តស្រប តាមកថាខណ្ឌទី២ នៃមាត្រា១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ»។ បើតាមមន្រ្តីដដែល សំណុំរឿងព្រហម្មទណ្ឌនេះ ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ សូមជម្រាបថា ករណីនៃការបង្រ្កាបបទល្មើសព្រៃឈើរបស់កម្លាំង គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើឡើងនៅតំបន់អូរហ៊ុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២…