សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រនិស្សិត គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថាន ជាតិអប់រំ
កម្ពុជា ប្រទេសមាតាធិបតេយ្យ ថ្ងៃនេះ មានមុខទៀតហើយ។ កាលពីថ្ងៃច័ន្ទយើងជួបគ្នាម្តង ជាមួយនឹងនិស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ហើយថ្ងៃនេះ គឺជួបជុំគ្នានៅពេលព្រឹក នូវការចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ របស់យើងនេះ និងពេលល្ងាចក៏ត្រូវចូលរួមក្នុងសន្និបាត នៃក្រសួងអប់រំ ទាក់ទងនឹងវិស័យអប់រំដដែល។ ខ្ញុំពិតជាមានការរីករាយ ដោយសារតែរៀងរាល់ឆ្នាំ គឺបានមកជួបជុំគ្នានៅទីនេះ។ អម្បាញ់មិញ ឯកឧត្តម ពិត ចំណាន បានអាននូវចំណុចមួយ ប្រហែលជាចាប់អារម្មណ៍ទេថា ទេវតាឆ្នាំចាស់តាមថែរក្សាទេវតាឆ្នាំថ្មី។ ក្រែងលោខ្ញុំស្តាប់ច្រឡំ។ អញ្ចឹង ឱ្យទេវតាមួយទៅតាមថែទេវតាមួយទៀត? ប៉ុន្តែ យើងឆ្ងល់ដែរម៉េចបានទេវតាសុទ្ធតែស្រីៗ ដូចជាមិនមានប្រុសសោះ? ចាត់ទុកថា ប្រទេសរបស់យើងនេះជាប្រទេសមាតាធិបតេយ្យពិតប្រាកដហើយ។ អញ្ចឹង ៨ មីនា មិនមែនរឿងដាច់ដោយឡែកមួយទេ ក៏ប៉ុន្តែ គេអាចកត់សម្គាល់បានអំពីប្រទេសមួយដែលយកតួនាទីស្រ្តីជាធំ។ គេមិនដែលហៅ បាភូមិទេ គេហៅមេភូមិ មេឃុំ មេស្រុក មេខេត្ត មេបញ្ជាការ សុទ្ធតែមេទាំងអស់។ ប៉ុន្តែ យើងនាំធ្វើបុណ្យសម្រាប់ស្រ្តី ហ្នឹងគឺជារឿងមួយហើយ។ ពីអតីតកាល បណ្តុះបណ្តាលវគ្គខ្លីៗ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកជួបជុំជាមួយនឹងនិស្សិតគ្រប់ផ្នែក ដែលបញ្ចប់ការសិក្សា…