ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប៣០ឆ្នាំ នៃអង្គការ PSE និងប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិត
FN ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប៣០ឆ្នាំ នៃអង្គការ PSE: * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានបង្ហាញសេចក្តីរីករាយដោយបានមកចូលរួមក្នុង «ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)» និង«ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតរបស់វិទ្យាស្ថានប៉េ អេស អឺ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤» នាពេលនេះ * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកអំពីបណ្ដាំរបស់ស្ថាបនិកអង្គការ PSE មុនលាចាកលោក គឺគាត់មានសេចក្ដីសុខ មានភាពកក់ក្ដៅ…

