ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការពន្យល់មូលហេតុដែលមិនអាចផ្ដល់ ៣០ ម៉ឺនរៀល ជូនបងប្អូនប្រជាពលរដ្ឋ
ជូនបងប្អូនជនរួមជាតិដែលរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងក្រុងតាខ្មៅនៃខេត្តកណ្តាល កន្លងទៅខ្ញុំពិតជាបានប្រកាសអំពីគោលនយោបាយសម្រាប់ការជួយឧបត្ថម្ភជូនបងប្អូនដែលទទួលមរណភាពដោយសារកូវីដ-១៩ ការកើតកូវីដ-១៩ ការធ្វើចត្តាឡីស័កដោយសារកូវីដ-១៩ ។ ប៉ុន្តែបន្ទាប់ពីការបិទនៅកន្លែងតូចតាច យើងបែរជាបិទរាជធានីទាំងមូល បូកជាមួយទីក្រុងមួយរបស់ខេត្តកណ្តាល ដូច្នេះការអាក់ខានក្នុងការផ្គត់ផ្គង់ថវិកា ៣០ ម៉ឺនរៀល គឺជាការអាក់ខានដែលយើងមើលឃើញថា មិនអាចធ្វើទៅបាន។ សុំបងប្អូនយោគយល់អធ្យាស្រ័យអ្វីដែលជាការចាំបាច់នៅពេលនេះគឺការរស់។ ខ្ញុំឲ្យបង្វិលត្រឡប់ដើម្បីផ្គត់ផ្គង់ជាអង្ករ ជាត្រីខ ជាមី ជាទឹកត្រី ជាទឹកស៊ីអីុវ និងអ្វីៗតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ថ្ងៃនេះមានបងប្អូនមួយចំនួនបានបង្ហោះតាមហ្វេសប៊ុកក៏ដូចជាតវ៉ាជាមួយក្រុមអ្នកចែកជំនួយ ខ្ញុំសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យចំពោះការលំបាករបស់រដ្ឋាភិបាលដែលមិនអាចផ្តល់ប្រាក់ ៣០ ម៉ឺនរៀលក្នុងមួយគ្រួសារ ឬម្នាក់ ជូនបងប្អូនបានតទៅទៀតទេ ប៉ុន្តែ យើងខិតខំជំនួសវិញដោយមិនឲ្យបងប្អូនដាច់បាយតាមរយៈការផ្គត់ផ្គង់អង្ករ តាមរយៈការផ្តល់ជាមី ជាត្រីខកំប៉ុង ជាទឹកត្រី ជាទឹកស៊ីអុីវ ជំនួសវិញ។ សូមបងប្អូនមេត្តាយោគយល់ ៣០ ម៉ឺនរៀល វាមិនធំទេសម្រាប់បងប្អូន ក៏ប៉ុន្តែវាធំសម្រាប់រាជរដ្ឋាភិបាលផ្គត់ផ្គង់ទូទាំងរាជធានីភ្នំពេញ ព្រោះត្រូវជាប់ធ្វើចត្តាឡីស័ក និងជាប់នូវបម្រាមដូចៗគ្នា។ ប្រសិនបើបងប្អូនប្រកែប្រកាន់យ៉ាងដូច្នេះ យើងពុំមានជម្រើសណាក្រៅតែពីចែកជូនសម្រាប់អ្នកដែលព្រមទទួលតែប៉ុណ្ណោះ។ ខ្ញុំបានទទួលព័ត៌មានដោយមានការគ្រប់គ្រងថា បងប្អូនមួយចំនួនបដិសេធមិនទទួលយកជំនួយ។ ប្រសិនបើបងប្អូនបដិសេធ ខ្ញុំក៏សុំស្នើឲ្យអ្នកផ្នែកផ្តល់ជំនួយទាំងនោះដកថយចេញពីតំបន់នោះ ទៅចែកជូនប្រជាជននៅតំបន់ផ្សេងដែលគេត្រូវការ។ យើងមិនអាចប្រកែកពន្យល់ជូនប្រជាពលរដ្ឋរបស់យើងបានទេនៅតំបន់ ដែលប្រជាពលរដ្ឋរបស់យើងមិនព្រមទទួលយកនូវការពន្យល់ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បើត្រឹមតែ ១ ម៉ឺន…