ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអះអាងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះថា នឹងប្តេជ្ញាអនុវត្តការងារឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា១៥០ (ពីរ) នៃរដ្ឋធម្មនុញ្ញគឺ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបានបញ្ជាក់ថា ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ។ ជាមួយគ្នានេះលោក ស៊ិក ប៊ុនហុក បានបន្តថា បើប្រាសចាកពីគន្លងនេះ បន្ទាប់ពីការបោះឆ្នោតនឹងនាំមកនូវភាពវឹកវរ និងអន្តរាយដល់ស្រុកទេសដូចដែលកម្ពុជា ធ្លាប់បានឆ្លងកាត់ និងដូចប្រទេសដ៏ទៃទៀតបាននឹងជួបប្រទះ គឺមិនល្អទេហើយអ្វីដែល គ.ជ.ប កំពុងធ្វើ គឺមិនខុសពីទស្សនៈរបស់លោក MIROSLAV LAJCAK ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានបំពេញមុខងារតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយបានកត់សម្គាល់ថា៖ * ជម្លោះត្រូវបានដោះស្រាយនៅក្នុងបន្ទប់ ជាជាងនៅក្នុងសមរភូមិ * សង្គ្រាមត្រូវបានបញ្ឈប់នៅមុនពេលវាផ្ទុះឡើង * មិនរង់ចាំការបាត់បង់ជីវិតមនុស្សទើបចាប់ផ្តើមសកម្មភាពទេ។ ប្រមុខដឹកនាំ គជប ដដែលរូបនោះបានថ្លែងថា គ្មានផលប៉ះពាល់ទាល់តែសោះចំពោះចំនួនអ្នកទៅបោះឆ្នោត…