សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យរដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការងារសេសសល់ឲ្យសម្រេចជោគជ័យ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ហើយជំរុញការងារនៅសេសសល់ឲ្យសម្រេចបានជោគជ័យ។ ការថ្លែងជំរុញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។ ក្នុងជំនួបនាព្រឹកមិញ ក្រៅពីការណែនាំឲ្យពង្រឹងការងារកិច្ចសហប្រតិបត្តិការ និង ជំរុញដោះស្រាយបញ្ហានៅសេសសល់ឲ្យទទួលបានជោគជ័យហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញបង្ហាញការអប់អរសាទរផងដែរ ចំពោះការរីកចម្រើននូវចំណងទំនាក់ទំនងជាប្រពៃណី ជាពិសេសការបើកដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។ បន្ថែមពីលើអ្វី ដែលសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំ លោក សាលើមសៃ គុំម៉ាស៊ីត ក៏បានបង្ហាញការប្តេជ្ញាប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងឡាវ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោករដ្ឋមន្រ្តីការបរទេសឡាវ ក៏បាន នាំយកនូវការផ្តាំផ្ញោះសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ជួនចំពោះសម្ដេចតេជោ ហ៊ុន សែន…