សម្តេចតេជោ ហ៊ុន សែន៖ ជំងឺផ្លូវដង្ហើម «កូរ៉ូណា» ជាបញ្ហាពិភពលោកទាំងមូល ដែលត្រូវរួមគ្នាដោះស្រាយ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលកំពុងរីករាតត្បាតយ៉ាងខ្លាំងនោះ មិនមែនជាបញ្ហាសម្រាប់តែចិននោះទេ គឺជាបញ្ហារបស់ពិភពលោកទាំងមូល ដែលត្រូវរួមគ្នាដោះស្រាយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល មុនពេលអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលផ្តើមចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានកើតមានទៅលើមនុស្សប្រមាណ ២០,៦២៨នាក់ និងស្លាប់បាត់បង់ជីវិត ៤២៧នាក់។ ជាមួយគ្នានេះ អ្នកកើតជំងឺ ៦៣២នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ ក្រៅពីប្រទេសចិន ជំងឺនេះ បានរីករាលដាលទៅដល់ប្រទេសចំនួន២៣ផ្សេងទៀត មាននៅតំបន់អាស៊ី អឺរ៉ុប អាហ្រ្វិក និងអូស្ត្រាលី។ រដ្ឋាភិបាលចិន បាននិងកំពុងប្រយុទ្ធប្រឆាំងជាខ្លាំងជាមួយនឹងការរីករាតត្បាតនៃជំងឺនេះ។ បើទោះបីជាជំងឺផ្លូវដង្ហើមថ្មី «កូរ៉ូណា» កំពុងរាតត្បាតខ្លាំងយ៉ាងណាក្តី តែការអន្តរាគមន៍ពីអង្គការអន្តរជាតិ…