សេចក្ដីដកស្រង់ប្រសាសន៍ សន្និសីទសារព័ត៌មានក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំង SARS-Cov-2 Vaccine (Sinopharm)
ប្រកាន់យកវិធានការ ៣ ការពារ និង ៣ កុំ ទោះបីជាមានវ៉ាក់សាំង កូវីដ-១៩ សួស្ដីអស់លោក លោកស្រី និងសូមផ្ញើជូនបងប្អូនជនរួមជាតិ។ អម្បាញ់មិញនេះ យើងទើបតែបញ្ចប់ពិធីទទួលវ៉ាក់សាំង កូវីដ-១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដំណាក់កាលទី ១ ក្នុងចំណោម ១ លានដូស គឺយើងបានទទួលបាន ៦០ ម៉ឺនដូស សម្រាប់មនុស្ស ៣០ ម៉ឺននាក់របស់យើង។ ការកត់សម្គាល់សំខាន់នៅក្នុងសុន្ទរកថារបស់ខ្ញុំអម្បាញ់មិញ បញ្ជាក់អំពីយុទ្ធសាស្រ្តគន្លឹះមួយក្នុងការគ្រប់គ្រងយកឈ្នះទៅលើ កូវីដ-១៩ នោះ គឺការចាក់វ៉ាក់សាំងការពារដល់ប្រជាជនយើង។ យើងបានដឹងច្បាស់ហើយថា វ៉ាក់សាំងមិនមែនជាដំណោះស្រាយតែមួយគត់ ឬវិធានការតែមួយគត់នោះទេ។ វិធានការដែលយើងប្រកាន់យកក្នុងរយៈពេលកន្លងទៅ គឺ ៣ ការពារ និង ៣ កុំ ដែលអស់លោកពិតជាបានដឹងរត់មាត់ហើយថា ៣ ការពារ គឺ ទី១. ការពាក់ម៉ាស់ ទី២. ការលាងដៃធ្វើអនាម័យ និងទី៣. រក្សាគម្លាត។ ឯ ៣ កុំ គឺកុំទៅកន្លែងដែលមានមនុស្សច្រើន, កុំទៅតំបន់ដែលមានការបិទជិត…