សម្តេចតេជោ ហ៊ុន សែន ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ឆ្លើយតបជុំវិញការបង្ហោះ «សារសំងាត់បញ្ជាទ័ព» នៅលើ Facebook របស់លោក សម រង្ស៊ី
FN ៖ ជុំវិញការបង្ហោះសារសំងាត់បញ្ជាទ័ពនៅលើ Facebook ផ្លូវការរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរត់ចោលស្រុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានចោទប្រកាន់ថា នេះជាសារបទបញ្ជាសំងាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យចាប់ខ្លួន លោក សម រង្ស៊ី នៅពេលត្រឡប់ចូលប្រទេស។ ការចោទប្រកាន់របស់លោក សម រង្ស៊ី នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗត្រឡប់វិញថា នេះការជាចោទប្រកាន់បែបមនុស្សល្ងង់ និងឆ្កួតៗតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ ថា៖ «រង្ស៊ី ជាមនុស្សល្ងង់ណាស់ ដែលថាសារបទបញ្ជាកម្លាំងយោធា ដែលទទួលបាននោះថាជារបស់ខ្ញុំ, កន្លែងណាដែលថាជារបស់ខ្ញុំ មានត្រានិង ហត្ថលេខាអត់ ពិតជាល្ងីល្ងើមែន…ប៉ុន្តែខ្ញុំសូមសរសើរអ្នកសរសេរបទបញ្ជាទ័ពនេះ ព្រោះការបញ្ជាទ័ពក៏ខ្ញុំប្រើវិធីបែបនេះដែរ, អ្នកសរសេរនេះដូចជា យល់ចិត្ត របស់ខ្ញុំមែន, ការបញ្ជាទ័ពគឺត្រូវតែអញ្ជឹងហើយ,…