សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅ តំបន់អូរដឹម
ចែករំលែកនូវពរជ័យ បានពីការបួងសួង ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំ សហជីព ក៏ដូចជាម្ចាស់រោងចក្រ។ សូមឆ្លៀតយកឱកាសនេះ តាមរយៈនៃពិធីបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើ(កាលពី)ប៉ុន្មានថ្ងៃមុននេះ នៅឯអង្គរវត្ត (ខេត្តសៀមរាប) ខ្ញុំសុំ យកឱកាសនេះ ដើម្បីចែករំលែកនូវពរជ័យទាំងឡាយ ដែលទទួលបានពីការបួងសួងនេះ ជូនចំពោះ ក្មួយៗ កម្មករ/ការិនី និងអ្នកចូលរួមទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងពរ ទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ឲ្យកម្មករឈប់សម្រាកក្រោយជំនួប ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់។ អម្បាញ់មិញ មិនមានការចាំបាច់ដើម្បីអោយខ្ញុំធ្វើ ការស្នើសុំទៅ ម្ចាស់រោងចក្រទៀតទេ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានធ្វើការទំនាក់ទំ នងជាមួយនឹងម្ចាស់រោងចក្ររួចស្រេចទៅហើយ។ បន្ទាប់ពីជំនួបជាមួយគ្នានេះទៅ ក្មួយៗនឹងទទួលបាន នូវការសម្រាកនៅពេលល្ងាចនេះ ដោយទទួលបានបៀវត្ស(ធម្មតា)។ ការជួបជុំរបស់យើង ក៏អាចចាត់ទុក ថា ជាថ្ងៃនៃការរីករាយមួយ ដោយម្ខាងគឺយើងបានរួមគ្នាមកជួបជុំ ដើម្បីសំណេះសំណាលជាមួយគ្នា…