សុន្ទរកថាគន្លឹះ តាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ (GMIS 2020) ក្រោមប្រធានបទ “ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត”

ឯកឧត្តម លី យ៉ុង (LI Yong )អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ UNIDO ឯកឧត្តម ស៊ូហេល ម៉ូហាម៉េត ហ្វារ៉ាច អាល ម៉ាស្សរ៉ូអ៊ី (Suhai Mohammed Faraj Al Mazroui ) រដ្ឋមន្រ្តីក្រសួងថាមពល និង ហេដ្ឋារចនាសម្ព័ន្ធនៃសហភាពអារ៉ាប់រួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង​ ដែលបានចូលរួមក្នុង​កិច្ច​ប្រជុំកំពូលកម្មន្ត​សាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ ក្រោមប្រធានបទស្តីពី “ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត” ដើម្បីចែករំលែកបទពិសោធន៍ និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសំដៅធ្វើអន្តរាគមន៍ និងគ្រប់គ្រងផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ-១៩ ព្រមទាំងគោលនយោបាយជាក់លាក់​មួយចំនួនទៀត សំដៅស្ដារស្ថានភាពផលិតកម្ម និងឧស្សហកម្ម ក្រោយពីមានការថមថយ និងផុតរលត់ទៅនៃជំងឺកូវីដ-១៩ នាពេល​​ខាងមុខ។ ជាកិច្ចចាប់ផ្ដើម ក្នុងនាម​ប្រជា​ជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការ​អភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) និងក្រសួងថាមពល និងឧស្សាហកម្ម នៃសហភាពអារ៉ាប់រួម…

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយអគ្គនាយកអង្គការUNIDO(ដកស្រង់ពីហ្វេសប៊ុក)

ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសហុងគ្រី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO)។ ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអគ្គនាយកអង្គការ UNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ លោក លី យ៉ុង បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយស ដែលបានជួបសម្តេចតេជោនៅពេលនេះ ដែលជាឱកាសអោយលោកអាចសម្តែងការគោរព និងសម្តែងការគួរសមដល់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ UNIDO និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការនូវដំណើរការនេះ ដែលបានវិវត្តទៅមុខរលូន ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យស្បៀង ឧស្សាហកម្ម និងបរិស្ថាន ដែលមានសញ្ញាល្អជាពិសេស សម្រាប់រដ្ឋាភិបាលចិន ជប៉ុន និងស្វុីស ដែលមានការគាំទ្រទៅលើគម្រោងទាំងអស់នោះ។ លោកក៏បានគូសបញ្ជាក់ផងដែរថា លោកចង់រាយការណ៍ជូនសម្តេចតេជោថា លោកបានជួបជាមួយអភិបាលនៃទីក្រុងសិនជិន ប្រទេសចិន ហើយទីក្រុងសិនជិន ចង់សហការជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស។ លោកបានកោតសរសើរ…