សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅសួនឧស្សាហកម្មវឌ្ឍនៈ ១

ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានមក(ជួបជុំ កម្មករ/ការិនី)សាជាថ្មីម្ដងទៀត​ សម្រាប់ជំនួបលើកទី ៤ នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈទី ១ ហើយដែល(លើកមុន)ធ្វើនៅសួនឧស្សាហកម្មកាណាឌីយ៉ា។ ខ្ញុំពិតជា មានការរីករាយ ដោយសារតែកន្លងទីនេះ ខ្ញុំបានធ្វើដូចអ្វីដែលខ្ញុំបានសន្យាជាមួយនឹងមន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ ក៏ដូចជាប្រជាជន ពិសេសជាមួយនឹងកម្មករ កម្មការិនីរបស់យើង ដែលស្ថិតនៅក្នុងដំណាក់ កាលនៃការអនុវត្តគោលនយោបាយជាតិស្ដីពី “ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥” ហើយក៏ស្ថិតក្នុង​ដំ ណាក់កាលដែលប្រទេសរបស់យើងកំពុងឈានឆ្ពោះដើម្បីឆ្លងពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ គម្រោងជួបកម្មករ កម្មការិនីជាង ១ លាននាក់ បានធ្វើរួចហើយ ជំនួបសម្រាប់ជំនួយការប្រធានផ្នែក ប្រធានក្រុម ចំនួន ៣៣០ រោងចក្រ ស្មើនឹង ១៧.៤៨១ នាក់ ហើយនិងបានជួបជាមួយកម្មករ និយោជិតចំនួន ៤ លើក មាន ១១៥ រោងចក្រ ក្នុងនោះ មានកម្មករ កម្មការិនីរបស់យើងចំនួន ៥៧.១១៣ នាក់។ ចំនួននេះនៅមិនទាន់គ្រប់ទេ បើយោងតាមការគ្រោងទុក ខ្ញុំត្រូវ ជួបជាមួយនឹងកម្មករ/ការិនីប្រមាណជាង…