សេចក្តីដកស្រង់ ប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ជូនជនវ័យជំទង់ អាយុពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ

ធ្វើវ៉ាក់សាំងវ័យជំទង់ បង្កើតភាពស៊ាំក្នុងសហគមន៍ ដើម្បីបើកសាលារៀនចាប់ពីអនុវិទ្យាល័យ ថ្ងៃនេះ យើងបានរួមគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យ ដែលកិច្ចការនេះមិនមែនជាការរៀបចំដោយចៃដន្យទេ។ យើងបានគិតគូរហ្មត់ចត់ ទម្រាំយើងមានយុទ្ធនាការនៅថ្ងៃនេះ ព្រមពេលជាមួយនឹងយុទ្ធនាការ ដែលយើងកំពុងតែបន្តទៅលើមនុស្សចាប់ពី ១៨ ឆ្នាំឡើងលើ។ ការចាក់វ៉ាក់សាំងរបស់កុមារ(វ័យជំទង់)ថ្ងៃនេះ គឺជាជំ​ហានដ៏សំខាន់ដើម្បីឱ្យមានភាពស៊ាំនៅក្នុងសហគមន៍។ យើងធ្លាប់និយាយជាហូរហែមកថា កុមារជាទំពាំងស្នងឫស្សី។ (ប៉ុន្តែ)ប្រសិនបើកុមារខូចសុខភាពចាប់ពីពេលនេះ យើងពុំមានឫស្សីដែលល្អនោះទេ។ មួយផ្នែកទៀត ផលប៉ះពាល់ដែលបានកើតឡើង ក្នុងពេលវេលានៃ កូវីដ-១៩ គឺប៉ះពាល់យ៉ាងធ្ងន់ទៅលើបញ្ហា​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស។ ស្ទើរគ្រប់ប្រទេស មានការបិទសាលារៀន។ ចំណុចនេះ យើងកំពុងគិតគូររៀបចំធ្វើយ៉ាងណាឱ្យបានបើកសាលារៀនឡើងវិញ ហោចណាស់ ចាប់ពីអនុវិទ្យាល័យឡើងទៅ។ ការធ្វើសន្និសីទថ្ងៃនេះ ដើរព្រមជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំង ដែលមុននេះ ខ្ញុំគ្រាន់តែបានសង្កេតពីការរៀបចំសម្រាប់ចាក់(វ៉ាក់សាំង)ឱ្យចៅរបស់ខ្ញុំតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅមានកុមារច្រើនទៀតដែលនឹង(ត្រូវបាន)ចាក់(វ៉ាក់សាំង)នៅថ្ងៃនេះ និងនៅកន្លែងនេះ។ (យើងចាប់ផ្ដើមចាក់)នៅទីក្រុងភ្នំពេញ នៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្ដាល ព្រោះយើងត្រូវចាក់(វ៉ាក់សាំង)ក្មេងវ័យជំទង់ចាប់ពីអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ (ប្រមាណ) ២ លាននាក់បន្ថែម។ សម្រាប់ថ្ងៃនេះ សន្និសីទកាសែតដែលមុននេះពោរពេញដោយអ្នកកាសែត ក៏យើងត្រូវកាត់បន្ថយចំនួន ហើយឱ្យចូលតែប៉ុន្មាននាក់ប៉ុណ្ណោះ។ មុននឹងចូល(កម្មវិធីនេះ)ទៀតសោត ម្សិលមិញមានការធ្វើតេស្តដោយម៉ាស៊ីនធំ(រក…

ដកស្រង់ប្រសាសន៍ សារសំឡេងតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធានទទួលបន្ទុកដឹក នាំការចាក់វ៉ាក់សាំងទូទាំងប្រទេស

ឯកឧត្ដម ម៉ម ប៊ុនហេង!​ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត! កន្លងទៅ ទាក់ទងនឹងការងារវ៉ាក់សាំងលើដំណើរការលទ្ធកម្ម (ឬ)ការស្វះស្វែងរក គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នា ដំណើរការខាងផ្នែកចាក់វ៉ាក់សាំងក្នុងជំហានដំបូងនេះ យើងក៏ទទួលបានលទ្ធផលល្អប្រសើរ ទាំងនៅក្នុងផ្នែកកងទ័ព និងផ្នែកស៊ីវិល។ ប៉ុន្តែ ដើម្បីឱ្យការងារនេះបានឈានទៅមុខបាន(កាន់តែ)ល្អប្រសើរ ខ្ញុំសូមស្នើឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការចាក់វ៉ាក់សាំង ទាំងក្នុងផ្នែកស៊ីវិល ទាំងផ្នែកកងទ័ព និងផ្នែកនគរបាល។ ខ្ញុំសូមចង្អុលការ។ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដែលរៀបចំផែនការមេ ដែលបន្តពីជំហានដែលយើងបាន និងកំពុងធ្វើសព្វថ្ងៃនេះ។ នៅពេលខាងមុខ វ៉ាក់សាំងនឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញទៅលើគោលដៅមួយចំនួន ដែលយើងត្រូវផ្ដល់​។ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្រ្តី ឬស្នើសុំមកដល់ខ្ញុំ សុំតែងតាំងអ្នកណាផ្សេងទៀត ទាំងក្នុងក្រសួងសុខាភិបាល ទាំង​នៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច…