សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្រុងបាវិត ខេត្តស្វាយរៀង

ថ្ងៃនេះ អាចថាអ្នកស្វាយរៀងបំបែកឯកទគ្គកម្មបានហើយ។ ថ្ងៃមុនថា ខេត្តតាកែវគឺជាខេត្តដែលមានអ្នកមានផ្ទៃពោះច្រើនជាងគេ។ ឥឡូវមិនមែនទេ។ មកដល់ស្វាយរៀងនេះ ចំនួនមនុស្សច្រើនជាង(ខេត្តតាកែវ) ត្រឹមតែ ៤ ០០០ នាក់ ប៉ុន្តែកូនច្រើនជាងឯណោះ(ដាច់)។ ឥឡូវគ្រាន់តែអ្នកមានផ្ទៃពោះថ្ងៃនេះ មាន ១ ២២០ នាក់។ អញ្ចឹងទេ ចាត់ទុកថា កំណើនប្រជាពលរដ្ឋនៅស្វាយរៀង មិនមែន ២,១ ភាគរយទេ។ អាចថា ២,១ ភាគរយ ជាទូទៅ ប៉ុន្តែស្វាយរៀងអាចមានកំណើនខ្ពស់ជាង ហើយសម្បូរភ្លោះទៅទៀត​។ ឥឡូវនេះ ចង់សួរថាតើអ្នកទាំងអស់គ្នាហ្នឹង បានចាក់វ៉ាក់សាំងការពារកូវីដ–១៩ប៉ុន្មាននាក់។ លើកដៃ។​ ឥឡូវចង់សួរអ្នកដែលមិនបានចាក់វ៉ាក់សាំង តើមានប៉ុន្មាននាក់? ហេតុអ្វីសម្ដេចចេញសំណួរបែបនេះមក? បញ្ហាវាស្ថិតនៅត្រង់អញ្ចេះ មិនមែនក្មួយៗមិនចង់ចាក់វ៉ាក់សាំងទេ ក៏ប៉ុន្តែករណីខ្លះពេទ្យគេហាមចាក់ ដោយសារមានការភាន់ច្រឡំក្នុងគ្រាដំបូងថាប្រសិនបើអ្នកឯងកើតជំងឺហឺតមិនអាចចាក់បានទេ។ ប៉ុន្តែការបកស្រាយនៃផ្នែកសុខាភិបាល គេកំណត់ថាហឺតហ្នឹង ទាល់តែកំពុងតែហឺតបានគេមិនឱ្យចាក់ ប៉ុន្តែបើហឺតតាំងពីណាពីណីមក មកដល់ពេលហ្នឹង គឺចាក់បានហើយ។ មួយទៀត ចង់សួរថាតើនៅទីនេះ អ្នកដែលមានទូរស័ព្ទប្រើមានប៉ុន្មាននាក់។ សូមលើកដៃ។ មានគ្រប់គ្នា។ ឥឡូវអ្នកដែលអត់មានតែម្ដង មានប៉ុន្មាននាក់ទៅ? ចង់សំដៅថាទូរស័ព្ទ smartphone…