សុន្ទរកថា និងសេចក្តីដកស្រង់ការអត្ថាធិប្បាយ ក្នុងមិទ្ទិញអបអរសាទរខួបទី ១០៨ ទិវាអន្តរជាតិនារី ៨ មីនា

សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិត ក្មួយៗកម្មការិនី និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយាមានសេចក្តីរីករាយដោយបានមកចូលរួម មិទ្ទិញអបអរសាទរខួបទី ១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលរាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធបានគាំទ្រ និងសម្រេចជ្រើសរើស ក្នុងគោលបំណងអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលធានាបាននូវបរិយាប័ន្ន និងសមធម៌ឆ្លើយតបនឹងបញ្ហាយេនឌ័រ ដែលស្ត្រីគ្រប់រូបមានសិទ្ធិ និងកាតព្វកិច្ចស្មើគ្នាដូចបុរស ដើម្បីទទួលបាន​​ឱកាស និងអត្ថប្រយោជន៍ផ្សេងៗ តាមរយៈសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយា សូមថ្លែងអំណរព្រះគុណ និងសូមថ្វាយ ព្រះពរជ័យសិរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កូនចៅព្រះអង្គ ពិសេសការលើកកម្ពស់ សមភាពយេនឌ័ររបស់ស្ត្រី…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

… និយាយរឿងកងទ័ពទៅព្រះវិហារក្នុងខែហ្នឹង កាលពីឆ្នាំ ២០០៨-២០០៩ មុននឹងទៅហ្នឹង គេរៀបការបាន ៣ ខែ ហើយក៏មានសភាពការណ៍នៅព្រះវិហារ ក៏ត្រូវឡើងទៅព្រះវិហារ។ សម័យថ្ងៃមួយហ្នឹង​ ទាហានហ្នឹង គេបានស្នើសុំច្បាប់មកលេងផ្ទះ។ ប្រពន្ធនៅជាមួយម្ដាយក្មេក ដល់ពេលប្ដីមកដល់ ម្ដាយក៏ចាប់ផ្ដើមដឹងចិត្តកូន ក៏ចាប់ផ្ដើមទាញក្រមាបង់កដើរចេញទៅ ដើម្បីទុកឱកាសអោយកូន។ ធម្មតា ឆ្កែខែកត្ដិកវារកគ្នាដែរ។ ស្រាប់តែអ៊ំស្រី គាត់ថា ស្អីហ្អែងមកពីព្រះវិហារស្អីនឹងគេដែរ? សុំទោស! ចាប់ផ្ដើមមិនទាន់និយាយពីស្អីផង និយាយពីរឿងខែកត្ដិកអីណា។ សន្យាថា បើឈ្នះឆ្នោត បន្តជួបកម្មករ បើមិនឈ្នះ មិនបំពានការងារគេ ​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបជុំជាមួយនឹងក្មួយៗសាជាថ្មីម្ដងទៀត ជាមួយនឹងពេលវេលា ដែលសល់តែមួយថ្ងៃនេះ ប៉ុន្តែ ក៏នៅជំពាក់អ្នកខេត្តកំពង់ស្ពឺមួយលើក នៅមួយលើកទៀត ហើយជំពាក់អ្នកខេត្តកណ្ដាល ២ លើកទៀត។ ខាងភ្នំពេញអស់ហើយ។ នៅជំពាក់ពោធិ៍សាត់ កោះកុង កំពត តាកែវ បន្ទាយមានជ័យ និងកន្លែងមួយចំនួន នឹងត្រូវធ្វើការសងនូវសំណងនេះ ព្រោះដូចដែលពូបានបញ្ជាក់តាំងពីមុនយុទ្ធនាការបោះឆ្នោតថា យើងឈប់តែពេលវេលាក្នុងយុទ្ធនាការបោះឆ្នោតតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតហើយ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះ​ ហើយពូបន្តជានាយករដ្ឋមន្រ្តី នឹងបន្តដំណើរការជួបគ្នាតទៅទៀត។…