សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រនៅស្រុកក្រគរ ខេត្តពោធិ៍សាត់

សំណួរសំណេះសំណាលជាមួយកម្មករ/ការិនី សុខសប្បាយទេទាំងអស់គ្នា? ចង់សួរសំណួរមួយពីរមុនសិន។ សំណួរទី១ តើមានប៉ុន្មាននាក់ទៅដែល​ធ្វើ​ការរោងចក្រពេលថ្ងៃហើយពេលយប់ទៅសម្រាកនៅផ្ទះជាមួយក្រុមគ្រួសារ?​ ចុះអ្នកដែលជួលផ្ទះគេនៅមានប៉ុន្មាន? អ្នកម្ដុំហ្នឹងមកពីខាងណា? មកពីកំពង់ឆ្នាំង ឬខេត្តនៅឆ្ងាយជាង? … ​សំណួរទី​២ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩? ហើយអ្នកមិនបានចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់គ្រប់ទីកន្លែងទាំងអស់ … ដោយសារតែកាលពីពេលចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូង គឺគ្រូពេទ្យហាមចាក់ចំពោះជំងឺខ្លះ ជាការភាន់ច្រលំក្នុងគ្រាដំបូង អ្នកទៅទទួលវ៉ាក់សាំងក៏បារម្ភ ហើយជួនកាលអ្នកដែលទទួលវ៉ាក់សាំងមិនបារម្ភទេ តែគ្រូពេទ្យបារម្ភ។ តើទាំងអស់គ្នាមានទូរស័ព្ទដៃប្រើប៉ុន្មានទៅ?(សើ្ទរតែទាំងអស់) ហើយអ្នកអត់ទូរស័ព្ទប្រើ​មានប៉ុន្មាន? ពាក្យថាទូរស័ព្ទប្រើទាំងទូរស័ព្ទមិនមែនស្មាតហ្វូនក៏មាន ទាំងស្មាតហ្វូនក៏មានសំដៅទំនាក់ទំនង។ អ្នកដែលមានស្មាតហ្វូន … ចង់សួរថាអ្នកធ្វើទំនាក់ទំនងគ្នាតាមហ្វេសប៊ុកមានប៉ុន្មាន? (ច្រើន) ​អ្នកដែលមានទំនាក់ទំនងក្រៅពីហ្វេសប៊ុកដែលមាន Telegram WhatsApp ឬប្រព័ន្ធដទៃទៀតមានប៉ុន្មានទៅ? ឥឡូវចង់សំដៅតែមួយទេចង់សំដៅថា Telegram មានប៉ុន្មាននាក់? ហើយ Telegram ដែលភ្ជាប់ជាមួយពូហើយ​មានប៉ុន្មាន? អញ្ចឹងអ្នកដែលបានភ្ជាប់ជាមួយពូហើយគឺមានចំនួនតិចទេ អ្នកដែលមិនទាន់ភ្ជាប់គឺមានចំនួនច្រើន។ គិតថាក្មួយៗនឹងរកវិធីដើម្បីដោនឡូត ទាញយកមធ្យោបាយប្រើប្រាស់ផ្សេងទៀត។ (១) សម្រេចចិត្តលុបគណនីហ្វេសប៊ុកដែលមានអ្នកតាមដាន ១៤ លាននាក់ ឥឡូវ ក្មួយៗកំពុងយកហ្វេសប៊ុកជាមធ្យោបាយ ប៉ុន្ដែក្មួយៗគួរមានផងដែរនូវមធ្យោបាយផ្សេងទៀតដូច ជា Telegram WhatsApp Line Viber…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារសាលាខេត្ត និងមន្ទីរ​ជំ​នាញ​ប្រមូលផ្ដុំជុំវិញខេត្តត្បូងឃ្មុំ

ជួបមុខគ្នាទៀតហើយ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេ​រា​នុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួម​ជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានវត្តមានសាជាថ្មីម្ដងទៀតបន្ទាប់ពីឆ្នាំ ២០១៥ បានមកបើកការដ្ឋាន​ដើម្បីសាង​សង់​នៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មី។ ឆ្នាំ ២០១៦ កន្លងទៅក៏បានមកធ្វើពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​នូវ​សា​កលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលនៅមិនឆ្ងាយពីទីនេះ។ ថ្ងៃនេះ សមិទ្ធផលសម្រាប់ទីរួមខេត្ត​ត្បូង​ឃ្មុំថ្មី​ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវផ្នែកមួយចំនួនដែលបានក៏សាងរួចហើយ និង​​កំ​ពុង​បន្ត​ការ​កសាងទៅមុខថែមទៀត។ វាមិនមែនជាការបញ្ចប់នោះទេ ក៏ប៉ុន្តែនេះជាការចាប់ផ្ដើមមួយ ដែលមុននេះ រដ្ឋ​បាលសាលាខេត្តត្បូងឃ្មុំដែលបានដំណើរការតាំងពីឆ្នាំ ២០១៤ កន្លងទៅបានខ្ចីអាគារសាលាស្រុក​ពញា​​ក្រែក​ធ្វើការសិន ប៉ុន្តែថ្ងៃនេះមន្រ្ដីរាជការរបស់យើងក៏បានមកធ្វើការនៅទីនេះ ហើយដែលជាទីកន្លែង​ផ្ដល់​នូវ​សេវាសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ជួបមិត្តកាលពី ៤០ ឆ្នាំមុន/ឈ្មោះ សែន ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយបានជួបជាមួយបងប្អូនដែលជាង ៤០ ឆ្នាំមុននេះ បានជួយដល់រូប​ខ្ញុំ​នៅ​ក្នុងកាលៈទេសៈដ៏លំបាកនៃការឈ្លានពានរបស់ពួកចក្រពត្តិ ទាំងអាមេរិកក្ដី និងវៀតណាមខាងត្បូងក្ដី នៅ​ក្នុងតំបន់របស់យើងនេះ។ ពេលនោះ…