Czech ជាមិត្តចាស់ និងជិតស្និទ្ធ បន្តគាំទ្រកម្ពុជា ឆ្ពោះទៅកាន់ប្រជាធិបតេយ្យ សន្តិភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​រដ្ឋាភិបាលឆែក និងឯកឧត្ដម រដ្ឋមន្រ្តី (Andrej) Babis ផ្ទាល់ ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅទីក្រុង Prague ដ៏ស្រស់ស្អាតនេះ។ នេះជាលើកទី ៤ ហើយ ដែលខ្ញុំមកទស្សនកិច្ចនៅទីក្រុង Prague​ ក្នុងចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៤ មុនពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានៅឆ្នាំ ១៩៨៥។ លើកនេះ គឺជាទស្សនកិច្ចដ៏គួរឱ្យចងចាំ ដែលខ្ញុំសូមយកឱកាសនេះ កម្ពុជាចងចាំជានិច្ច និងសូមថ្លែងអំណរគុណ និងកត្ត​ញ្ញូតាធម៌ចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលអតីតប្រទេសឆេកូស្លូវ៉ាគី ដែលបានផ្ដល់ជំនួយដល់ប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ក្រោយពេលរំដោះពីរបបខ្មែរក្រហម។ ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ដែលបានលុបបំណុលកម្ពុជាជំពាក់ក្នុងអំឡុងទសវត្សរ៍ ៨០ និងបង្វែរបំណុលដែលនៅសេសសល់ ទៅជាជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នៅកម្ពុជា ហើយសូមអរគុណឆែក ដែលបានសម្រេចផ្ដល់ ១,៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំក្នុងរយៈពេល ៦ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ ២០២៣ …(ដាច់សម្លេង) បន្តការអភិវឌ្ឍទ្វេភាគីនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្ម័គ្រស្មោះ ចំពោះរដ្ឋាភិបាលឆែក…

សេចក្តីដកស្រង់ប្រសាសន៍ ដំណើរពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានមរតកតេជោ

ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនកម្មករ ទាំងកម្ពុជា និងចិន! ពហុកីឡដ្ឋានមរតកតេជោ ផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដែលបានមកតភ្ជាប់នូវកៅអីចុងក្រោយ ដែលវានឹងក្លាយទៅសំណង់អគារ នៃស្តាតដ៏ធំរបស់យើង។ នៅចំពោះមុខយើងនេះ វាគឺជាសមិទ្ធផលផ្លែផ្កា នៃសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ដែលជាផ្នែកមួយ នៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលបានចេញជារូបរាងនៅថ្ងៃនេះជាងពាក់កណ្តាលរួចទៅហើយ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះក្រុមសាងសង់ទាំងអស់ ទាំងអ្នកដឹកនាំ ក៏ដូចជា ចំពោះកម្មករ/ការិនីទាំងកម្ពុជា និងចិន ដែលបានខិតខំធ្វើការដោយផ្ទាល់នូវការដ្ឋាននេះ។​ អរគុណ និងកោតសរសើរ ចំពោះឯកឧត្តម ថោង ខុន ដែលបានមើលការខុសត្រូវ រួមសហការជាមួយភាគីចិន​ទៅលើការកសាងនេះ។ អរគុណ និងកោតសរសើរ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យនូវគម្រោងនេះ និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ពេលខាងមុខ។…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា! ដោយសារតែការចូលឆ្នាំមិនទាន់ផុតរលត់ ហើយទើបនឹងឆ្លងផុតប៉ុន្មានថ្ងៃ ក៏មិនទាន់យឺតពេល ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមទទួលបាននូវសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការតភ្ជាប់ផ្លូវគោក និងផ្លូវដែក រវាងកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃនេះ ពិតជាមានការរីករាយ បន្ទាប់ពីដើមសប្ដាហ៍ ហើយក៏ជាការចាប់ផ្ដើមឆ្នាំថ្មី ដែលម្សិលមិញនេះ ខ្ញុំព្រះករុណាខ្ញុំ ប្រហែលជាបងប្អូននិស្សិតរបស់យើង ក៏ដូចជាសាស្ត្រាចារ្យបានដឹងហើយថា ម្សិលមិញនេះ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់មួយ ពីការតភ្ជាប់ផ្លូវគោកផង និងផ្លូវដែកផង​ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នោះគឺយើងត្រូវធ្វើស្ពាន និងផ្លូវផ្សេង ដើម្បីមួយផ្នែកដោះស្រាយបញ្ហាទំនិញ មួយផ្នែកដោះស្រាយបញ្ហាទេសចរណ៍។ តែផ្លូវដែកដែលបានកាត់ផ្ដាច់ជាង ៤០…