សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួន ០២ ដោយប្រសិទ្ធនាមថា (១) ស្ពានអាកាសព្រះមុន្នីវង្ស និង (២) ស្ពានអាកាសសម្តេចចៅហ្វាវាំង គង់ សំអុល

(១) ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល, ផ្លូវថ្នល់មិនទាន់សមស្របនឹងមធ្យោបាយធ្វើដំណើរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ឥឡូវនេះ ធាតុអាកាសកំពុងតែប្រែប្រួល … ភ្លៀងឬអត់? ប្រហែលជាចាញ់សម្រស់អ្នកនៅទីនេះ។ ក្នុងហ្នឹងក៏មាន idol ៤ នាក់ ដែលទើបនឹងជាប់ (Cambodian Idol) កាលពីថ្ងៃអាទិត្យ។ មកច្រើននៅទីនេះដែរ។ សូមស្វាគមន៍ផងដែរ idol ទាំង ៤ នាក់។ ថ្ងៃនេះ យើងបើកការដ្ឋាន ដើម្បីសាងសង់នូវស្ពានអាកាស (ចំនួន) ២ បន្ថែមទៀត ដែលឯកឧត្តម ឃួង ស្រេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ ដោយសារតែស្ពាននេះមានឈ្មោះវែងពេក ខ្ញុំចង់ស្នើថា ស្ពានទី(១) ដែលយើងសម្ពោធបើកការដ្ឋាននៅថ្ងៃនេះ យើងគួរហៅកាត់ថា “ស្ពានអាកាសព្រះមុនី្នវង្ស” ដើម្បីកុំឱ្យពិ​បាកហៅពេក​ ព្រោះជាប់គ្នាច្រើនណាស់ មានផ្លូវសម្ដេចហ៊ុនសែនផង ផ្លូវកងយុទ្ធពលខេមរភូមិន្ទផង។ អញ្ចឹងទេយើងហៅថា “ស្ពានអាកាសព្រះមុន្នីវង្ស” អាហ្នឹងស្ពានទី(១)។ ស្ពានទី(២) ដោយសារតែវាជាប់ផ្លូវសហព័ន្ធរុស្ស៊ីផង…