សេចក្តីដកស្រង់ប្រសាសន៍ ជួបប្រតិភូកីឡាករកម្ពុជាចូលរួមប្រកួតកីឡាអាស៊ី លើកទី ១៨ នៅទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ការប្រជុំលក្ខណៈអន្តរជាតិនានា មិនបានជាន់នឹងកាលបរិច្ឆេទនៃការបោះឆ្នោត ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីធ្វើពិធីជូនដំណើរ ចំពោះកីឡាករ/ការិនី ក៏ដូចជា ថ្នាក់ដឹកនាំ និងគ្រូបង្ហាត់ ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី។ ឆ្នាំនេះក៏ជាឆ្នាំល្អដែរ ដែលការរៀបចំទាំងអស់ ការប្រជុំទាំងអស់ គឺមិនបានជាន់ទៅលើកាលបរិច្ឆេទនៃការ​បោះ​ឆ្នោត​ ខុសប្លែកពីស្ថានភាពមុនៗ ធ្វើអោយ​យើងមានការលំបាកបន្ដិច​ ត្រង់ថាពេលដែលមានការបោះឆ្នោតនៅក្នុងប្រទេស ក៏មានការប្រជុំយ៉ាងច្រើន​នៅក្រៅប្រទេស ធ្វើអោយមន្រ្តីមួយចំនួនមិនបានចូលរួមការបោះឆ្នោត។ កន្លែងមួយចំនួនទៀត យើង​មិនបានចាត់មន្រ្តីរបស់យើងទៅចូលរួមទេ គឺចាត់ថ្នាក់អគ្គរដ្ឋទូតចូលរួមនៅខាងក្រៅ។ ក៏ប៉ុន្តែ ឆ្នាំនេះ ការបោះឆ្នោតរបស់យើង ពិនិត្យមើល គឺមិនជាន់ជាមួយនឹងកម្មវិធីជាអន្តរជាតិនោះទេ​។ ដូចជាការប្រជុំអាស៊ាន និងវេទិកាតំបន់អាស៊ាន ដែលបាន និងកំពុងប្រជុំបញ្ចប់នៅឯសាំងហ្គាពួរ ក្នុងប៉ុន្មានថ្ងៃនេះ គឺធ្វើឡើងក្រោយការបោះឆ្នោតរបស់យើង។ ផ្នែកកីឡានេះទៀតសោត ក៏បានធ្វើបន្ទាប់ពីការបោះឆ្នោត ធ្វើអោយកីឡាករ/ការិនីមិនលំបាកទៅលើការចេញទៅប្រកួត ហើយមិនបានចូលរួមការបោះឆ្នោតជាតិនោះទេ។ នឹងគ្មានការជួបគ្នា បើសិនគ្មានមេដាយមាស ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានជូនដំណើរកីឡាករ កីឡាការិនីរបស់យើង។ សង្ឃឹម​ថា យើងនឹងមានការជួបគ្នាទៀត នៅពេលដែលអ្នកទាំងអស់គ្នាបានប្រកួតចប់ ហើយនាំមកនូវមេដាយ។ ប៉ុន្តែ…