សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ

ឯកឧត្តម Oh Nak-young អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។ សម្ពោធការកែលំអ ​និងបំពាក់បរិក្ខាថ្មី រួមចំណែកចំរើនព្រះជន្មព្រះមហាក្សត្រ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ នូវអគារមិត្តភាពកម្ពុជា-កូរ៉េ ដែលបានកែលម្អសាជាថ្មី។ អម្បាញ់មិញ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានរំលឹកថា កាលថ្ងៃទី ២២ ខែមករា ២០១៧ ខ្ញុំបានមកចូលរួមសម្ពោធនៅទីនេះម្ដងហើយ ឥឡូវនេះ បានមកចូលរួមសម្ពោធជាថ្មីម្ដងទៀត នូវការកែលម្អ និងបំពាក់នូវបរិក្ខារថ្មី។ ដំបូង ខ្ញុំគួរតែនិ​យាយថា ហេតុអ្វីបានជាខ្ញុំជ្រើសរើសយកថ្ងៃឈប់សម្រាក ដែលជាថ្ងៃខួបចម្រើនព្រះជន្មព្រះករុណាព្រះមហា​ក្សត្រក្នុងគម្រប់ ៦៥ ព្រះវស្សា ឈានចូល ៦៦ ព្រះវស្សា។ (ការធ្វើបែប)នោះ សំដៅដល់ការចូលរួមចំណែកក្នុងការសម្ពោធសមិទ្ធផលនេះអបអរសាទរ ពិធីចម្រើនព្រះជន្មព្រះមហាក្សត្រនៃយើងផងដែរ។ ទីតាំងពេទ្យកុមារជាតិ ជាកន្លែងស្ទូងស្រូវនៃមន្ត្រីក្រសួងសុខាភិបាល និងទទួល World Vision ជាថ្មី … ខ្ញុំធ្លាប់រំលឹកអំពីបញ្ហាពាក់ព័ន្ធជាមួយនឹងទឹកដី…