សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ/ការិនី និយោជិត នៅតំបន់7NG

ស្នើដល់បណ្តាម្ចាស់រោងចក្រអនុញ្ញាតអោយកម្មករ/ការិនីបានឈប់សម្រាកមួយល្ងាចថែមទៀត មុននឹងខ្ញុំចូលទៅដល់អ្វីដែលខ្ញុំគួរនិយាយ គឺខ្ញុំសូមសំណូមពរចំពោះអស់លោកជាថៅកែរោងចក្រ នូវសំ ណូមពរមួយ។ ខ្ញុំសង្ឃឹមថា សំណូមពរនេះ អស់លោកនឹងទទួលយល់ព្រមតាមសំណូមពរខ្ញុំ។ ដោយ​សារក្មួយៗកម្មករ/ការិនី មួយចំនួនភ្ញាក់តាំងពីម៉ោង ៣ (ទាបភ្លឺ) មួយចំនួនទៀតដេកមិនលក់ទេ ដោយរ​ង់​ចាំ​ថា ជួបពូ ហ៊ុន សែន ថ្ងៃនេះ អញ្ចឹងទេ ខ្ញុំមានសំណូមពរថា សូមស្នើអោយកម្មករ/ការិនីរបស់យើង​បាន​ឈប់​សម្រាកក្នុងមួយល្ងាចនេះទៀត។ សង្ឃឹមថា ម្ចាស់រោងចក្រនានា នឹងមានការយល់ព្រមលើបញ្ហានេះ ហើយប្រសិនបើយ៉ាងដូច្នេះ យើងក៏អាចបង្កើនកម្មវិធីការងារបន្តិច គឺនាំគ្នារាំ “ញីកែងជើង”។ មើលម្ចាស់​រោង​ចក្រ​ឯណា ឯកភាពទេ? មើលនាំគ្នាលើកដៃអរគុណចុះ។ អរគុណម្ចាស់រោងចក្រ(ទៅ) ពូឯណេះគ្រាន់​តែ​ជួយនាំពាក្យក្មួយៗ។ សង្ឃឹមថា ថ្ងៃក្រោយយើងនឹងជួបការធ្វើបែបនេះតទៅទៀត ព្រោះនៅពេលដែលខ្ញុំ​បាន​ដើរជួបក្មួយៗ ថាខ្លះក្រោកតាំងពីម៉ោង ៣ (ទាបភ្លឺ) ខ្លះថាដេកមិនលក់រង់ចាំជួប។ អញ្ចឹងទេ បើសិន​ទៅ​ធ្វើការងារវិញ គឺក៏ដូចជារហេលរហាល។ ជួបជាមួយកម្មករ/កម្មការិនីជាង ១ ម៉ឺន ៨​ ពាន់នាក់ ថ្ងៃនេះ យើងបានជួបជុំគ្នានៅទីនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលថ្ងៃនេះ បានមកជួបក្មួយៗកម្មករ/ការិនី របស់យើង ដែលមានរហូតទៅដល់…