ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ដំណាក់កាល ទី ២

សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារ​ណរដ្ឋ​បារាំង​ប្រ​ចាំ​ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូលរួមនៅក្នុងឱកាស​នេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ សម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី ២ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលមកភាគខាង​ត្បូងរាជធានីភ្នំពេញ​សាជា​ថ្មី​ម្ដង​ទៀត។ កាលពីថ្ងៃ ច័ន្ទ គឺនៅភាគខាងត្បូង បានសេចក្ដីថា សម្ពោធផ្លូវ​ ៦០ ម៉ែត្រ នៅឯបឹងជើងឯក ភ្ជាប់ទី​ក្រុង​ភ្នំ​ពេញ​ជាមួយនឹងខេត្តកណ្ដាល។ ម្សិលមិញនេះ គឺសម្ពោធ និងបើកការដ្ឋាន នៅទិសខាង​ជើង​រាជ​ធា​នី​ភ្នំពេញ ទាក់ទងទៅនឹងវិស័យកីឡា ដែលទាំងការចាប់ផ្ដើមសាងសង់ និងសាងសង់រួចហើយ តម្លៃ​ប្រ​ហាក់​ប្រហែល ២០០ លានដុល្លារ(អាមេរិក) ដោយឡែកតែសំណង់ថ្មី គឺ ១៥៧ លាន ដុល្លារ(អាមេរិក)។ អភិវឌ្ឍទិសខាងជើង មិនភ្លេចទិសខាងកើត ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានមកទិសខាងត្បូងវិញម្ដង សម្រាប់សម្ពោធដាក់អោយប្រើប្រាស់នូវ​រោងចក្រ​ប្រ​ព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ២ ដែលកសាងឡើងដោយថវិកាបដិភាគរបស់រដ្ឋាករស្វយ័តក្រុងភ្នំ​ពេញ និងកម្ចីពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។ សម្រាប់ថ្ងៃស្អែក…