សារលើហ្វេសប៊ុក ពន្យល់ពីអត្ថន័នៃពាក្យ «សាមគ្គីភាព»

សួស្ដីក្មួយៗ ចៅៗ និងជនរួមជាតិទាំងឡាយ ថ្ងៃអាទិត្យនេះគឺថ្ងៃ ២ ធ្នូ។ ប្រហែលក្មួយៗ ចៅៗ និងជនរួមជាតិមួយចំនួន មិនដឹងទេថា តើមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអ្វីខ្លះទាក់ទងនឹង ថ្ងៃ ២ ធ្នូ ។ ថ្ងៃនេះ ៣១ ឆ្នាំ មុន សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងខ្ញុំបានជួបគ្នាជាលើកទីមួយ នៅហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois) ប្រទេសបារាំង ដើម្បីចាប់ផ្តើមកិច្ចចរចាបង្រួមបង្រួមជាតិជាផ្លូវការ។ ខ្ញុំជាអ្នកជ្រើសរើសថ្ងៃទី ២ ខែធ្នូ នេះ ព្រោះវាក៏ជាថ្ងៃដែលក្រុមចលនារបស់ បង ហេង សំរិន បង ជា ស៊ីម ថ្នាក់ដឹកនាំផ្សេងទៀត និងរូបខ្ញុំផ្ទាល់ បានរួមគ្នាប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ ១៩៧៨ ដែលគិតមកដល់ថ្ងៃនេះ គឺចំ ៤០ ឆ្នាំគត់ តែម្តង។ ត្រង់នេះអ្នកប្រឆាំងនឹងគណបក្សប្រជាជន ពិតជាមិនដែលស្វែងយល់ទេ ហើយបើទោះជាដឹងក៏ធ្វើមិនយល់ដែរ ត្រង់អត្ថន័យនៃការបង្រួបបង្រួមជាតិ សង្គ្រោះជាតិ និងសាមគ្គីភាព។ ពាក្យទាំង…