សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥

[ផ្ដើមសេចក្ដីអធិប្បាយ១] មិនដែលបានអង្គុយខ្ពស់អញ្ចឹងទេ​។ នេះជាលើកទី១ហើយ ដែលបានអង្គុយខ្ពស់អញ្ចឹង។ ធ្លាប់តែដឹកនាំនីតិប្រតិ​បត្តិ យើងអង្គុយសើ្មគ្នា។ ឥឡូវគេរៀបចំឱ្យអង្គុយខ្ពស់។ សម្លឹងមើលទៅខាងក្រោមសុទ្ធតែប្រក់ស័ង្កសី។ សំណាងហើយអ្នកដែលនៅខាងលើមានថ្នាំលាបសក់។ កុំអីប្រហែលជាស្កូវទាំងអស់គ្នា … មុនចូលដល់សុន្ទរកថា (សូមអោយសមាជិកព្រឹទ្ធសភាទាំងអស់)គិតយ៉ាងម៉េចការពារសុខភាពឱ្យបានផុតនីតិកាល។ យើងត្រូវផុតនីតិកាលឆ្នាំ២០៣០។ ត្រូវប្រឹងការពារសុខភាពដើម្បីអាចរស់នៅជាមួយគ្នារហូតដល់ឆ្នាំ២០៣០។ ពេលនោះ ខ្ញុំនឹងមានវ័យ៧៨ឆ្នាំ។ វាជាការគាប់ជួន ថ្ងៃនេះ ៥៤ឆ្នាំមុន ខ្ញុំកំពុងត្រៀមរៀបចំលួចលាក់ខោអាវចូលទៅព្រៃម៉ាគី តាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ ពេលដែលខ្ញុំចូលកាន់តំណែងជានាយករដ្ឋមន្ត្រីគឺក្នុងវ័យ ៣២ឆ្នាំ។ ថ្ងៃនេះចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្នុងវ័យ៧២ឆ្នាំ។ អញ្ចឹង ៤២ឆ្នាំ គាប់ជួនលេខ ២នៅខាងចុង។ [ចប់សេចក្ដីអធិប្បាយ១] ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភាឯកឧត្តម​ អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភាឯកឧត្តម សុខ ឥសាន ប្រធានបណ្តោះអាសន្នព្រឹទ្ធសភាសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា ជាទីមេត្រី ជាកិច្ចចាប់ផ្តើម ទូលបង្គំខ្ញុំសូមថ្លែង​អំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ និង ជូនចំពោះសម្តេច…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ វេស្ទើន

កុំមានការបារម្ភ ឬឃោសនាអកុសលអំពីសមយុទ្ធពីរកំពុងដំណើរការ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចែកសញ្ញាបត្រ សម្រាប់និស្សិត នៃសាកលវិទ្យាល័យ វេស្ទើន ចំនួន ២ ​៨៣១ នាក់ ដែលសប្តាហ៍នេះ គឺមានដូចជា ២ លើក។ មើលកម្មវិធីនៅសល់មួយលើកទៀត អា​ទិត្យក្រោយនោះ … អញ្ចឹង បានសេចក្ដីថា សាកលវិទ្យាល័យនានាត្រូវការឱ្យខ្ញុំព្រះករុណាខ្ញុំចែកសញ្ញាបត្រ គឺនៅក្នុងខែ វិច្ឆិកា, ធ្នូ ហើយចូលទៅដល់ខែ មករា ឯណោះ។ អញ្ចឹងទេ ក៏ចេះតែប្រឹងទៅ ដើម្បីនឹងមកជួ​បជាមួយនឹងនិស្សិតរបស់យើង មុនពេលដែលចាកចេញពីការសិក្សា ហើយទៅបំពេញនូវកិច្ចការ ដែលជាការផ្ដល់នូវកិត្តិយសមួយ (ឬ)ជាការលើកទឹកចិត្តមួយ សម្រាប់និស្សិតរបស់យើង។ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំយកឱកាសនេះ ជម្រាបជូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាបថា នៅថ្ងៃនេះ មានសមយុទ្ធពីរកើតឡើងផ្ទួនគ្នាតែម្ដង។ សមយុទ្ធទី ១ គឺការសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ពេលដែលមានឧបទ្ទវហេតុ នៃការធ្លាក់យន្តហោះ ដែលកិច្ចការនេះ ប្រព្រឹត្តនៅឯព្រលានយន្តហោះទីក្រុងសៀមរាប ហើយសូមកុំឱ្យមានការភ័យព្រួយ ឬក៏ការប្រើនូវបណ្ដាញសង្គមលើកឡើងមួលបង្កាច់ទាក់ទងនឹងការធ្លាក់យន្តហោះអីជាដើម។ សមយុទ្ធរបៀបនេះ គឺជាសមយុទ្ធសភាពការណ៍ជាក់ស្ដែង (ក្នុងករណីមានហេតុការណ៍)របៀបនៃការធ្លាក់យន្តហោះ។ មិនមែនយកយន្តហោះបើកទៅឱ្យធ្លាក់នោះទេ ក៏ប៉ុន្តែធ្វើជាប្រភេទដែលអាចកើតមានរបៀបនោះ។…