សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សួរសុខទុក្ខនិងសម្ពោធអគារ អង្គការ AFESIP សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

អបអរសាទរជាមួយនឹងការចូលឆ្នាំថ្មី ដែលទើបនឹងចូលមកដល់ប៉ុន្មានម៉ោង សង្ឃឹមថា ចៅៗទាំងអស់នឹងទទួលបានជោគជ័យនៅក្នុងជីវិតរបស់ខ្លួន! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗ ចៅៗ ទាំងអស់ជាទីស្រឡាញ់! ថ្ងៃនេះ យើងជួបគ្នានៅដើមឆ្នាំតែម្តង បន្ទាប់ពីឆ្នាំ ២០២២ បានកន្លងផុតទៅក្នុងរយៈពេលប៉ុន្មានម៉ោង។ យើងក៏ជួបជុំគ្នានៅទីនេះ គួបផ្សំជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារដែលបានសាងសង់ សម្រាប់ការស្នាក់នៅ និងរៀនសូត្ររបស់ចៅៗ។ ខ្ញុំមានការរីករាយ ដែលបានមកជួបជាមួយចៅៗ​ ជាមួយទឹកចិត្តដ៏ក្តុកក្តួល ដែល​យើងបានឆ្លងកាត់នូវដំណាក់កាលដ៏លំបាក។ យ៉ាងណាក៏ដោយ ចៅៗបានជម្នះនូវការខិតខំជាមួយនឹងអ្នកដឹកនាំ ដែលឡើងធ្វើរបាយការណ៍អម្បាញ់មិញជាមួយនឹងទឹកភ្នែក។ រយៈពេលកន្លងទៅនេះ យាយក៏តែងទទួលរបាយការណ៍ជាប្រចាំពីកូន ម៉ម សុម៉ាលី ដែលទទួលខុសត្រូវនៅទីនេះ ធ្វើឱ្យតាក៏ក្តាប់បាននូវរឿងរ៉ាវជាបន្តបន្ទាប់។ តា/យាយមានមោទនភាព ដោយសារតែកិច្ចការទាំងឡាយដែលយើងបានរួមគ្នាធ្វើនេះ សំរេចបានជោគជ័យជាបន្តបន្ទាប់ ជាមួយនឹងការកសាងឡើងនូវមូលដ្ឋានសម្រាប់ការជ្រកកោន ស្នាក់អាស្រ័យរបស់ចៅៗ ហើយក៏បានឆ្លងកាត់នឹងការលំបាកជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពេលនោះ យើងក៏បានតាមដានដោយដិតដល់អំពីការវិវត្តន៍ទាំងឡាយ ដែលប៉ះពាល់មកដល់ទីកន្លែងនេះ។ យើងសប្បាយរីករាយដែលចៅៗ បានទទួលការរៀនសូត្រ ក្នុងហ្នឹងមានទាំងការធ្វើសមាធិ ដែលផ្តល់នូវការត្រិះរិះ ភាពអត់ធ្មត់ និងការតាំងចិត្តដើម្បីជំហានបន្ត​។ និយាយដល់កន្លែងនេះ មិនមែនបានសេចក្តីថា ធ្វើកន្លែងនេះ ដើម្បីត្រៀមទទួលមនុស្សបន្ថែមនោះទេ។ (១) សង្ឃឹមថា រឿងនេះនឹងបានលឺទៅដល់គ្រប់មនុស្ស ជាពិសេសបុរស…

ប្រសាសន៍ ក្នុងពិធីសំណេះសំណាល ចុះសួរសុខទុក្ខកុមារីរងគ្រោះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

វិប្បដិសារីដោយមើលរំលងមជ្ឈមណ្ឌល AFESIP ថ្ងៃនេះ តាបានមកដល់ហើយ។ ដោយសារតែយាយមកកាលពីប៉ុន្មានថ្ងៃមុននេះ យាយបានទៅប្រាប់តា ហើយតាក៏មានវិប្បដិសារី។ តែថ្ងៃនេះ សុំការយោគយល់ អធ្យាស្រ័យពីសំណាក់កូនៗ ចៅៗ ដែលទន្ទឹងរង់ចាំតា និងយាយ អស់រយៈពេលដ៏យូរ។ តាពិតជាមានវិប្បដិសារី ដោយសារតែរឿងនេះ គឺជារឿងស្នូលមួយនៃបញ្ហា ប៉ុន្តែតាបានទៅកន្លែងនេះ កន្លែងនោះ តែកន្លែងដែលនៅជិតខ្លួន ជាចំណុចពិសេសមួយ ត្រូវបានមើលរំលង។ ប៉ុន្តែថ្ងៃនេះ តា​មកដល់ទីនេះ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ក៏បានមកកាន់ទីនេះផងដែរ ជាការរៀបចំដំណើរទៅមុខ បន្ទាប់ពីដំណើរដ៏រអាក់រអួលក្នុងរយៈពេលកន្លងទៅ។ គិតប្រជាមតិអំពីទោសប្រហារជីវិត ចំពោះជីតា, ឪពុក, ឪពុកមារំលោភលើចៅ, កូន និងក្មួយខ្លួនឯង តាពិតជាយល់ពីការឈឺចាប់របស់ចៅៗ ហើយតាប្រាកដណាស់ថា កំពុងតែដាក់ចេញជាសំណួរថា តើលើលោកនេះ ធាតុជាតិរច្ឆានរបស់មនុស្ស មានប៉ុន្មានភាគរយ? បើទោះបីវាមានកម្រិតប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែស្ថានភាពតិរច្ឆាន មិនគួរត្រូវបានអត់ឱនទេ។ កាលពី ២ ថ្ងៃមុន តាបាននិយាយជាមួយនឹងយាយថា ចង់មានគំនិតផ្ដួចផ្ដើម ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានទោសប្រហារជីវិតឡើងវិញ ចំពោះជនណាដែលរំលោភទៅលើកូនខ្លួនឯង…