សេចក្តីដកស្រង់សង្កថា បើកការដ្ឋានគម្រោងធ្វើអោយប្រសើរឡើង កំណាត់ផ្លូវជាតិលេខ ៥ ប្រវែង ៨៤.៧៤ គ.ម ភាគខាងជើងបាត់ដំបង-សិរីសោភ័ណ

ឯកឧត្ត​ម Harry Horinouchi អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូន មីងមា ជនរួមជាតិ ដែល បានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពនឹករំលឹក! គម្រោងធ្វើរួមគ្នាជាមួយជប៉ុន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានរួមជាមួយនឹងឯកឧត្តមអគ្គរដ្ឋទូតជប៉ុន រួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ និងរួមជាមួយនឹងប្រជាពលរដ្ឋដែលបានចូលរួមក្នុងឱកាសនេះ ដើម្បីធ្វើពិធីសម្ពោធដាក់ ឲ្យបើកការដ្ឋានសាងសង់ផ្លូវប្រវែងជាង ៨៤ គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងបាត់ដំបង ទៅកាន់ទីក្រុងសិរីសោភ័ណ។ នៅក្នុងរយៈពេលតែប៉ុន្មានអាទិត្យតែប៉ុណ្ណោះ ខ្ញុំជាមួយនឹងអគ្គរដ្ឋទូតជប៉ុន បានធ្វើពិធី ២ រួមគ្នា ទី ១ គឺសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ ១ ដែលនៅច្បារអំពៅជិតទីក្រុងភ្នំពេញ ហើយទី ២ គឺពិធីថ្ងៃនេះ ដើម្បីចាប់ផ្តើមនូវការកែលំអ ឬក៏អាចនិយាយឲ្យជ្រៅជាងនេះថា វាដូចជាការធ្វើឡើងវិញនូវផ្លូវមួយដ៏សំខាន់នេះ ហើយក៏នៅសល់គម្រោងមួយទៀតដែលនឹងត្រូវធ្វើរួមគ្នានៅខេត្តកំពង់ឆ្នាំង និងពោធិសាត់ឯនោះ។ នេះពិតជាសមិទ្ធផលថ្មីមួយទៀត ដែលយើងបានខិតខំរួមគ្នាកសាងឡើងក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច…

សេចក្តីដកស្រង់សង្កថា សម្ពោធគម្រោងធ្វើអោយប្រសើរឡើង កំណាត់ផ្លូវជាតិលេខ ១ ប្រវែង ៤ គ.ម (ច្បារអំពៅ-ក្តីតាកុយ)

ព្រះតេជព្រះគុណ ព្រះមេគណ សម្តេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ ឯកឧត្តម Hidehisa Horinouchi អគ្គរដ្ឋទូតជប៉ុនប្រចំានៅព្រះរាជណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ជាទីស្រឡាញ់! រួចផុតពីបាបកម្ម ទាក់ទងនឹងផ្លូវជាតិលេខ ១ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ជាពិសេសជាមួយឯកឧត្តមអគ្គរដ្ឋទូតជប៉ុន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ កំណាត់ផ្លូវចំនួន ៤ គីឡូម៉ែត្រ ដែលជាដំណាក់កាលចុងក្រោយ នៃផ្លូវជាតិលេខ ១ របស់យើង។ ថ្ងៃនេះអាចចាត់ទុកថា ជាការបញ្ចប់បាបកម្មពាក់ព័ន្ធជាមួយបញ្ហាផ្លូវជាតិលេខ ១ នេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសម្រាប់ផ្លូវជាតិលេខ ១របស់យើងនេះ។ ដោយសារតែវាដល់ដំណាក់កាលនៃការបញ្ចប់ ហើយខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយថា ការបញ្ចប់ផ្លូវជាតិលេខ ១ នេះ…