សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធអគារថ្មីនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

អគារ អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរព សក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយនឹងសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវ អគារមួយ កម្ពស់ ៦ ជាន់ ដែលប្រសិទ្ធនាមថា អគារអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ សូមអរគុណ​ចំពោះ ការដាក់ឈ្មោះនេះ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែបញ្ជាក់ថា នេះមិនមែនជាគោលបំណងពិតប្រាកដរបស់ខ្ញុំទេ។ ការ ដាក់(ឈ្មោះនេះ) គឺជាការដាក់ ក៏ប៉ុន្តែនៅពេលថ្ងៃក្រោយទៅ គេមិនត្រូវការ គេក៏វាយចោលទៅ។ អាហ្នឹងរឿង​របស់​គេ។ ប្រ​ទេសកម្ពុជាយើងឆ្លងកាត់ច្រើនណាស់ទៅហើយអំពីការដាក់ឈ្មោះ។ ជំនាន់ លន់ នល់…