សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធស្ពានអាកាសមិត្តភាព កម្ពុជា-ចិន សែនសុខ

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយក សម្តេចព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ! ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព! ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ជាស្ពានទី ៥ វែងជាងគេ និងហិរញ្ញប្បទានរបស់ចិន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ប្រវែង ៩៤២ ម៉ែត្រ ដែលអាចចាត់ទុកថា ជាស្ពានអា​កាសវែងជាងគេ នៅក្នុងចំណោមស្ពានអាកាស ដែលយើងបានកសាងក្នុងរយៈពេលកន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំកាលពីថ្ងៃសុក្រ អាទិត្យមុននេះ ក៏បានបើកការដ្ឋានដើម្បីសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីមួយទៀត នៅរង្វង់មូលចោមចៅ។ ក៏ប៉ុន្តែ ថ្ងៃនេះ យើងក៏មានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសនេះ ដែលចាត់ទុកថា ជាស្ពានអាកាសទី…