សុន្ទរកថា ថ្លែងក្នុង ពិធីឤហារការងារថ្ងៃត្រង់ នៃ «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតបិត្តិការអន្តរជាតិ» ក្រោមប្រធានបទ៖ ការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ

ឯកឧត្តម លោកជំទាវ លោក លោកស្រី! «វិថីសូត្រសតវត្សរ៍ទី ២១ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ» គ្របដណ្តប់ប្រទេសប្រមាណ ៦០ និង ប្រជាជនប្រហែល ៤,៤ ប៊ីលាននាក់ ក្នុងតំបន់ឤស៊ី, អឺរ៉ុប, អូសេឤនី និងឤហ្វ្រិក។ ប្រជាជាតិទាំងអស់នៅតាមបណ្តោយនៃវិថីសូត្រនេះ ធ្លាប់មានអរិយធម៌មួយរុងរឿងលើពិភពលោក ដែលចែករំលែកប្រវត្តិសាស្ត្រ, វប្បធម៌, សាសនា និងទំនៀមទំលាប់ និងភាសាដ៏សម្បូរបែប។ ក្នុងស្មារតីជំរុញកសាងស្មារតីសាមគ្គីភាព, ការយោគយល់គ្នា និងការគោរពនូវវប្បធម៌ខុសៗគ្នា, សំដៅពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ, ខ្ញុំសូមអនុញ្ញាតគូសរំលេចនូវឤទិភាពមួយចំនួនដូចខាងក្រោម៖ ទី ១ ការផ្លាស់ប្តូរទំនាក់ទំនងរវាងស្ថាប័នរដ្ឋ, និស្សិត, សាស្ត្រាចារ្យ, ស្ថាប័នស្រាវជ្រាវ និងសង្គមស៊ីវិល ដោយផ្តោតលើសក្តានុពលនៃកម្លាំងយុវជន, បញ្ញាវន្ត និងបច្ចេកវិទ្យា៖ ការពង្រឹងមិត្តភាព និងចំណងទាក់ទងក្នុង ស្រទាប់យុវជន និងបញ្ញាវន្ត ឤចអនុវត្តបានក្នុងច្រើនរូបភាព ដូចជា ការផ្លាស់ប្តូរផ្នែកសង្គម, វប្បធម៌, សិល្បៈ និងកីឡា, ការផ្លាស់ប្តូរផ្នែកសិក្សាធិការ និងការស្រាវជ្រាវ ពិសេសតាមរយៈការផ្តល់ឤហារូបករណ៍,…