ការដកស្រង់សេចក្តីអធិប្បាយក្នុងសង្កថា ជួបប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍

ខ្ញុំសុំអរគុណលោក​​ គិនីសិ កូម៉ាសាតា ដែលបានធ្វើការចាប់អារម្មណ៍អម្បាញ់មិញនេះ។ អម្បាញ់មិញ​លោក​ក៏​បាន​និយាយថា កាលពីឆ្នាំ ២០០០ លោកក៏បានមកទីនេះកាលពី ១៧ ឆ្នាំមុន ហើយមិន​បាន​ជួបខ្ញុំ ប៉ុន្តែ ថ្ងៃនេះ យើង​មានឱកាសបានជួបជុំគ្នា។ យ៉ាងណាក៏ដោយ កាលពីពេលមុន គឺយើងមាន​អាយុ​តិចជាងនេះ ១៧ ឆ្នាំ​។ តែអាយុ​គ្រាន់​តែ​ជាតួលេខតែប៉ុណ្ណោះ យើងសុទ្ធតែនៅជាអ្នកដែលអាចធ្វើការជាមួយ​គ្នាបាន។ ជាថ្មី​ម្ដង​ទៀត អនុញ្ញាត​អោយខ្ញុំសម្ដែងនូវការស្វាគមន៍ ចំពោះអ្នកទាំងអស់គ្នាដែលបានអញ្ជើញមកកាន់​ទឹកដី​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលជាមួយគ្នា ខ្ញុំមិនភ្លេចការថ្លែងទៅកាន់យុវជនសាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ដែលបានជួប​ប្រទះ​នូវ​គ្រោះ​មហន្ដរាយដ៏ធំមួយ ដែលបានផ្ដាច់ជីវិតមនុស្ស​ប្រមាណជិត ១០០ នាក់ ហើយ​កំ​ពុងបាត់ខ្លួននូវ​មនុស្ស​មួយ​​ចំនួនទៀត ព្រោះនៅពេល​ដែលប្រទេស​មួយ​នេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចការដ៏ធំ នៃការប្រជុំ APEC និង​បូក​បន្ថែមដោយមានការប្រជុំកិច្ចសន្ទនា រវាង APEC និងអាស៊ានជាលើកដំបូង។ មុនការចាកចេញពីព្រះរាជាណាចក្រកម្ពុជា យុវជនកម្ពុជា ២៩ រូប ត្រូវបានទទួល​ដោយខ្ញុំ។ តាម​​ធម្ម​តា​យុវ​ជន​កម្ពុជាទាំងអស់ ចាប់តាំងពីដំណើរផ្លូវការរបស់ខ្លួននៅឆ្នាំ ២០០០ ខ្ញុំបានទទួលពួក​គេ និងផ្ដល់ឱកាស​អោយ​ពួកគេបានចូលជួប ហើយនិងផ្ដាំផ្ញើពួកគេជាមួយនឹងកិច្ចការទាំងឡាយដែលពួកគេគប្បី​ធ្វើ។ ឥឡូវ​នេះ យុវជនកម្ពុជាមានប្រមាណជា ៥០០ នាក់​​ រួចទៅហើយ ហើយគេក៏បានបង្កើតនូវសមាគម​យុវជននាវា​អាស៊ាន​ជប៉ុនមួយ។…

ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ពិធីចែកសញ្ញាបត្រមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាល

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី អ្នកនាង កញ្ញា! កសាងសមត្ថភាពស្ថាប័ន ការកែទំរង់ជាសំណុំ នាយកសាលាមកធ្វើកម្មសិក្សា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ដើម្បីចែកនូវសញ្ញាបត្រ វិញ្ញាបនបត្រ ជូនមន្ត្រីកម្មសិក្សា ក៏ដូចជា​ សិស្សមន្ត្រីក្រមការរបស់យើង។ ដូចដែល ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានលើក សាស្ត្រាចារ្យកិត្តិយសនៃសាលាភូមិន្ទរដ្ឋបាល បានមកជួបត្រឹមតែពិធីចែកសញ្ញាបត្រនេះ ក៏ហាក់ដូចគ្រប់គ្រាន់ហើយ មិនមានពេលទៅបង្រៀនទេ …។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ជាមួយនឹងវឌ្ឍនភាព ដែលបានកើតឡើង សម្រាប់សាលានេះ ដូចដែល ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ធ្វើការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាលាភូមិន្ទរដ្ឋបាលរបស់យើងនេះ ដែលនេះជាតម្រូវការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ នៃសង្គមរបស់យើង។ មិនមែនគ្រាន់តែគេហៅថា អ្នកដែលជាមន្ត្រីរាជការប៉ុណ្ណោះទេ ក៏ប៉ុន្តែបុព្វជិតនៅក្នុងវិស័យសាសនាក៏បានមកចូលរៀន​នៅទីនេះដែរ …។ យ៉ាងណាក៏ដោយ កិច្ចការរបស់យើងមិនតម្រូវអោយនៅទ្រឹងមួយកន្លែងនោះទេ។…