សារលើហ្វេសប៊ុក អំពីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងខេត្តស្ទឹងត្រែង។

នៅរសៀលថ្ងៃទី ១៦ ខែ សីហា នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងខេត្តស្ទឹងត្រែង។ នៅក្នុងពេលចាប់ផ្ដើមនៃការសំណេះសំណាល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីជោគជ័យ​ក្នុងការចរចារជាមួយប្រទេសឡាវកាលពីថ្ងៃទី ១២ ខែ សីហា កន្លងទៅនេះ ដែលភាគីឡាវបានយល់ព្រមដកកងទ័ពចេញពីទឹកដីកម្ពុជាដោយសន្តិវិធី ដែលបានបញ្ចៀសសង្គ្រាមទាំងស្រុង។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្រ្គាមជាច្រើនឆ្នាំមកហើយ គឺយើងមិនចង់ឃើញសង្គ្រាមតទៅទៀតទេ។ ភាពទន់ភ្លន់ប្រកបដោយគុណធម៌របស់សម្តេចតេជោ គឺធ្វើអោយនាយករដ្ឋមន្រ្តីឡាវទទួលយល់ព្រមទាំងស្រុង។ ទន្ទឹមនឹងជោគជ័យនៃដំណោះស្រាយខាងលើនេះហើយ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកងពលតូចថ្មើរជើងថ្មីលេខ ១២៨ ដើម្បីពង្រឹងបន្ថែមនូវការការពារបូរណភាពទឹកដី និងថែរក្សានូវសុវត្ថិភាពជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ជាពិសេសបងប្អូនដែលរស់នៅតាមព្រំដែនកម្ពុជា-ឡាវ និងវៀតណាម។ ប៉ុន្តែទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋបន្តមានទំនាក់ទំនងល្អជាមួយប្រទេសឡាវ និងប្រទេសជិតខាង កុំអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋទាំងសងខាង។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណបងប្អូនខេត្តស្ទឹងត្រែង ដែលបានបោះឆ្នោតអោយគណបក្សប្រជាជនឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ។ សូមអាជ្ញាធរខិតខំបម្រើ និងផ្តល់នូវសេវាតម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋអោយបានល្អ និងឆាប់រហ័ស។ ទន្ទឹមនឹងនេះ មន្ត្រីរបស់យើងត្រូវដើរអោយទាន់បច្ចេកវិទ្យា មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមពេក ទោះបីជាមន្ត្រីចាស់មែន តែត្រូវសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗថែមទៀត ដើម្បីបំពេញនូវសេចក្តីត្រូវការចាំបាច់…