សុន្ទរកថា ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)

– ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ – ឯកឧត្តម ឤខុម ទើមភីតាយ៉ាផៃស៊ីធ (Arkhom Termpittayapaisith) រដ្ឋមន្ត្រីដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ – ឯកឧត្តម ផែនយ៉ារ៉ាក់ ផូលធូប (Panyarak Poolthup) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា – សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដើម្បីប្រារព្ធពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានឆ្លងកាត់ព្រំដែនមិត្ត​ភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បីភ្ជាប់ប៉ុស្តិព្រំដែននៃប្រទេសយើងទាំង ២ កម្ពុជា-ថៃ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, តាមរយៈឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ខ្ញុំសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ក្នុងការរួមចំណែក កសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងនាមជាប្រទេសជិតខាង និងនៅក្នុងសហគមន៍ឤស៊ានដូចគ្នា។ ខ្ញុំក៏សូមថ្លែងអំណរគុណឯកឧត្តម ឤខុម ទើមភីតាយ៉ាផៃស៊ីត រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ, ឯកឧត្តម ផែន យ៉ារ៉ាក់ ផូលធូប ឯកអគ្គរាជទូត និងសហការីទាំងអស់នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមសហការអនុវត្តគម្រោងនេះ។ ខ្ញុំសូមថ្លែងអំណរគុណទីភ្នាក់ងារ នីដា (NEDA)  ដែលជាអ្នកសម្របសម្រួលគម្រោង ពិសេស នាយកដ្ឋានផ្លូវហាយវ៉េក្រសួងដឹកជញ្ជូនថៃ (DOH) ដែលបានជួយសិក្សា និងត្រួតពិនិត្យបច្ចេកទេសសាងសង់…