សុន្ទរកថា ក្នុងពិធីទទួល «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» ពីសកលវិទ្យាល័យគ្រើក

– សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ – ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ក្រាស៊ែ ឆាណាវង្ស (Krasae Chanawongse) ប្រធានសាកលវិទ្យាល័យ គ្រើក (Krirk) និងជាប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយឤស៊ី ព្រមទាំងគណៈប្រតិភូនៃសាកលវិទ្យាល័យ គ្រើក ជាទីរាប់ឤន – ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អង្គពិធី ទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមប្រឹក្សាសកលវិទ្យាល័យ គ្រើក ដ៏ល្បីនៃព្រះរាជាណាចក្រថៃបានសម្រេចផ្តល់ដល់ខ្ញុំនូវ «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» នាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមប្រឹក្សាសាកលវិទ្យាល័យ ពិសេសឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ ក្រាស៊ែ ឆាណាវង្ស ប្រធានសកលវិទ្យាល័យ គ្រើក គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងតំណាងនិស្សិតនៃសាកលវិទ្យាល័យ គ្រើក ដែលកំពុងមានវត្តមាននៅទីនេះ បានធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិការតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើនដែលខ្ញុំ សម្រេចបានដោយជោគជ័យជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញ នូវនយោបាយ«ឈ្នះ-ឈ្នះ» ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាស្ថាពរ…